ទំព័រដើម ទំព័រដើម កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យឆក់ទូរសព្ទ០២នាក់ នៅក្រុងសិរីសោភ័ណ

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យឆក់ទូរសព្ទ០២នាក់ នៅក្រុងសិរីសោភ័ណ

- ពាណិជ្ជកម្ម -

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យឆក់ទូរសព្ទ០២នាក់ ជាបន្តបន្ទាប់ នៅក្រុងសិរីសោភ័ណ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។


ជនសង្ស័យទាំង០២នាក់នេះ ១-ឈ្មោះ នៅ សុផល ហៅ ផល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ ផេន ជីវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ខាងលើ បានធ្វើសកម្មភាពជិៈម៉ូតូឆក់ទូរសព្ទដៃពីជនរងគ្រោះ នៅចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ កាលពីម៉ោង១៣.៣០នាទី ពីថ្ងៃទី២៤ខែ មករា ឆ្នាំ២០២២។ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចមក និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសំរបសំរួលនីតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ ខេត្ត.ក្រុងបានសហការគ្នាចុះស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់តែម្តង នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់ម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០១១ ដែលកម្លាំងបានដកហូតនេះ ជាមធ្យោបាយ សំរាប់ជិះឆក់ទូរសព្ទ០១គ្រឿង ម៉ាកវីវ៉ូ Y11 ពណ៍ផ្ទៃមេឃ របស់ជនរងគ្រោះពិតប្រាកដមែន ដោយពួកគេមានគ្នា៣នាក់ តែម្នាក់ទៀត ឈ្មោះ ម៉ន ភេទប្រុស អាយុប្រហែល២៨ឆ្នាំ កំពុងគេចខ្លួន៕(ដោយ ក្តាមស្រែ )

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម