ទំព័រដើម ទំព័រដើម សមត្ថកិច្ច ការពារព្រំដែន ទប់ស្កាត់ពលករ០៧នាក់ បម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ

សមត្ថកិច្ច ការពារព្រំដែន ទប់ស្កាត់ពលករ០៧នាក់ បម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ សមត្ថកិច្ចការពារព្រំដែន ចុះទប់ស្កាត់ពលករប្រុស.ស្រី០៧ នាក់ បម្រុងលួចឆ្លងដែនទៅកាន់ប្រទេសថៃ នៅវេលាម៉ោង០០,១០នាទីយប់ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២ នៅចំណុចភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ ត្រង់ចំណុចដើមអំពិលក្នុងភូមិបន្ទាយទី១ ឃុំអូរសមព័រ ស្រុកម៉ាឡៃ។


លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានប្រាប់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងប៉ុស្តិ៍ក្បាលទំនប់ សហកាជាមួយកម្លាំងយោធាកងពល៥១ បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ០៧នាក់ (ស្រី ០២នាក់់) បម្រុងលួចឆ្លងដែនខុសច្បាប់។ ក្រោយពីឃាត់ពលរដ្ឋទាំងនេះ កម្លាំងប៉ុស្តិ៍បានប្រគល់ បន្តទោខាងជំនាញអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីមានវិធានការបន្ត ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានបញ្ជាក់ថា៖ ចំពោះប្រជាពលរដ្ឋខ្មែរប្រុស.ស្រីទាំង០៧នាក់ ក្រោយពីសមត្ថកិច្ចការពារព្រំដែន បានបញ្ជូនមកដល់កន្លែងខ្លួន បានធ្វើការអប់រំ ណែនាំរួច បានបញ្ជូនពួកគេទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕ដោយ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម