More

    ចោរ២នាក់ រៀបចំអន្ទាក់ធ្វើស៊ីអ្នករត់ម៉ូតូឌុប តែជាប់ធ្នាក់សមត្ថកិច្ចវិញ

    spot_img

    បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ប្លន់)បញ្ជូនទៅកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តនីតិវិធី នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។


    ជនសង្ស័យ១.ឈ្មោះ សុក សុវណ្ណ ហៅមិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទី២ ឈ្មោះ ឡៅ ចិនឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ គេទាំងពីរនាក់ស្នាក់នៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា នៅម៉ោង៨យប់ថ្ងៃទី២៩ខែមករា ឆ្នាំ២០២២ ក្រុមជនសង្ស័យបានរៀបចំអន្ទាក់ហៅជនរងគ្រោះដែលជាអ្នករត់ម៉ូតូឲ្យឌុបពួកគេទៅដល់ចំណុចវត្តប្រជាធម្មត្រ័យ ក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ជនសង្ស័យម្នាក់បានយកខ្សែរឹត(ក)ជនរងគ្រោះ ហើយម្នាក់ទៀតបានដាល់មុខជនរងគ្រោះ ហើយប្រឡាយប្រតប់គ្នា រួចក្រុមជនសង្ស័យបានឡើងជិះម៉ូតូជនរងគ្រោះបាត់ស្រមោល ចំណែកជនរងគ្រោះបានស្រែកឆឡោហៅគេជួយ។

    លោកអធិការបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងជំនាញ រួមទាំងកម្លាំងប៉ុស្តិ៍ទាំងបី ចុះស្រាវជ្រាវរហូតដល់ម៉ោង២២,០០នាទីយប់ដដែល បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងបានដកហូតវត្ថុតាងម៉ូតូម៉ាកសង់ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខ ប.មានជ័យ 1P-5436 របស់ជនរងគ្រោះ ឈ្មោះ ហង្ស កក្កដា ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕(ដោយ ក្តាមស្រែ​ )

    spot_img

    អត្ថបទទាក់ទង

    spot_img