More

    អគ្គីភ័យ  លេបត្របាក់ផ្ទះលក់សំបកកង់រថយន្ត មួយល្វែង នៅខណ្ឌសែនសុខ

    spot_img

     

    ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋលក់សំបកកង់រថយន្តមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅគ្មានសល់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៨និង៤៥ នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះ លក់សំបកកង់រថយន្ត នាគ មាស ផ្លូវ ភូមិទ្រុងមាន់ ក្រុម១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    ម្ចាស់ទីតាំងឈ្មោះ: តែ តេក ហ៊ាង ភេទ ប្រុស អាយុ ៤២ ឆ្នាំ
    មុខរបរលក់សំកបកង់រថយន្តយីហោនាគ មាស ។
    ផ្ទះលែ្វង ដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ទទឹង០៤ម៉ែត្របណ្តោយ១៨ម៉ែត្រ ។ ឆេះអស់ ទាំងស្រុង និងរាលដាលដល់ផ្ទះចំនួន ០២ខ្នង ។

    ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញពីខាងក្នុងផ្ទះផ្នែកខាងក្រោមនិងបង្កជាអណ្តាលភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រោះមកអន្តរាគមន៍ភ្លាមៗ។
    សមត្ថកិច្ចបានបញ្ជាក់ថា ជុំវិញករណីខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ ។និងបាន ប្រេី ប្រាស់ រថយន្តពន្លត់ អគ្គីភ័យ របស់ ការិយាល័យ អគ្គិភ័យ : ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ ៦៣ រថយន្ត ស្មើរនឹង ២៥២ម៉ែត្រគូប ។
    រថយន្តក្រសួងមហាផ្ទៃ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ស្មេីរនឹង ៣៦ម៉ែត្រគូប ។
    រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៩ គ្រឿង ប្រើប្រាស់ទឹកអស់ ២៧ រថយន្ត សើ្មនឹង ១០៨ម៉ែត្រគូប ។
    រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រេីប្រាស់អស់ទឹក ០៣ រថយន្ត ស្មេីរនឹង ២៤ម៉ែត្រគូប ។
    រថយន្តផ្សារទំនេីប អូឡាំព្យា ចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៦ រថយន្ត ស្មេីរនឹង ៣០ម៉ែត្រគូប ។
    ពន្លត់ចប់ : នៅវេលា ម៉ោង ១១:៥០ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img