More

    សំណង់តូប១៤តូបសង់គ្មានច្បាប់អនុញ្ញាតិ អាជ្ញាធរក្រុងតម្រូវរុះរើវិញបើមិនស្តាប់និងអនុវត្តវិធានការច្បាប់

    spot_img

    បន្ទាយមានជ័យ៖ សំណង់តូប១៤តូបសង់គ្មានច្បាប់អនុញ្ញាតិ សង់រំលោភលើដីចំណីផ្លូវ នៅខាងជើងផ្សារត្រីប៉ោយប៉ែត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវ អាជ្ញាធរតម្រូវរុះរើវិញបើមិនស្តាប់និងអនុវត្តវិធានច្បាប់។


    ក្រុមការចម្រុះរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានចុះបាញ់ថ្នាំតម្រូវម្ចាស់តូបលក់ ដែលបានសាងសង់តូបលក់ដូររំលោភលើដីចំណីផ្លូវ និងគ្មានច្បាប់អនុញ្ញាត រួមទាំងផ្គើនទៅសេចក្តីណែនាំ រដ្ឋបាលក្រុងប៉ោយប៉ែត រុះរើចេញ។

    ស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែត លោក កែវ តារារស្មី បានណែនាំដល់តំណាងម្ចាស់តូបឲ្យធ្វើកិច្ចសន្យា ផ្តិតមេដៃ រុះរើតូបផ្នែកដែលចូលដីចំណីផ្លូវចេញវិញ ក្នុងគោលបំណងទប់ស្កាត់សំណង់គ្មានច្បាប់អនុញ្ញាត ការពារសណ្តាប់ធ្នាប់សារណៈ និងរក្សាសោភ័ណ្ឌភាពក្រុង រួមទាំងតម្រូវឲ្យម្ចាស់សំណង់បំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ និងបើកការដ្ឋានតាមនីតិវិធីច្បាប់ជាមុនសិន។

    សំណង់ខាងលើសាងសង់បានប្រមាណ៩០ភាគរយហើយ និងមានអាជីវករចូលលក់ជាបណ្តើរៗហើយ ដែលការសាងសង់ដំបូងនោះ អាជ្ញាធរក៏បានចុះទៅណែនាំ និងឲ្យធ្វើការផ្អាកផងដែរ តែម្ចាស់សំណង់ផ្គើន ទៅសេចក្តីណែនាំរបស់អាជ្ញាធរ។ ទោះបីជាយ៉ាងណា លោក កែវ តារារស្មី បញ្ជាក់ថា បើម្ចាស់សំណង់នៅតែបន្តផ្គើន និងសុំគោលការណ៍ពីព្រះរាជអាជ្ញា អនុវត្តច្បាប់រុះរើ៕ ដោយ​ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img