ទំព័រដើម ទំព័រដើម រថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន រ៉េចង្កូតទៅបុកប៉ះ ជាមួយឃឿនចិញ្ចើមផ្លូវ អូសជាច្រើនម៉ែត្រ

រថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន រ៉េចង្កូតទៅបុកប៉ះ ជាមួយឃឿនចិញ្ចើមផ្លូវ អូសជាច្រើនម៉ែត្រ

- ពាណិជ្ជកម្ម -

ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនរ៉េចង្កូតទៅបុកប៉ះជាមួយឃឿនចិញ្ចើមផ្លូវអូសជាច្រើនម៉ែត្រទៅបុកប៉ះជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវជាច្រើនបណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាលជាច្រើននាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨:០០នាទីយប់ថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ(ខ្មែរធ្វើបាន )ស្ថិតនៅក្នុងភូមិអុងក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុដែលប្រជាពលរដ្ឋបានឃើញករណីគ្រោះថ្នាក់ចរាចរណ៍នេះផ្ទាល់ថា មុនពេលកើតហេតុគេបានឃើញរថយន្តតូយ៉ូតា តាកូម៉ា ពាក់ស្លាកលេខភ្នំពេញ 2AY-4384 បើកបរទិសដៅពីឆ្នេររាមសំដៅមករង្វង់មូលព្រះថោង គណៈពេលមកដល់កន្លែងកើតហេតុរថយន្តបានបើកឆ្លងស្ពាន មានល្បឿនលឿនបានរេចង្កូតឡើងខឿនទ្រុងផ្លូវជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យដាច់កង់ខាងស្ដាំក្រឡាប់អូសជិត ១០០ ម៉ែត្រ បណ្ដាលឲ្យមនុស្សចំនួន ០៥ នាក់ជិះនៅបាំងខាងក្រោយនៃរថយន្តធ្លាក់មកលើផ្លូវរងរបួសធ្ងន់ធ្ងរ ចំណែកឯមនុស្សក្នុងកាប៊ីនរថយន្តមានចំនួន ០៥ នាក់រងរបួសធ្ងន់គួរសម ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរភ្លាមៗ ចំណែកឯរថយន្តត្រូវបានអាជ្ញាធរនៅស្រុកព្រៃនប់ស្ទូចយកទៅរក្សានៅប៉ុស្តិ៍ដើម្បីដោះស្រាយតាមនីតិវិធី។ដោយ វ៉ាន់នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម