More

    ចោរឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិន កំពុងជិះម៉ូតូកង់ឥណ្ឌា មិនបានសម្រេច បណ្តាលឲ្យក្រឡាប់រងរបួសម្នាក់ នៅខណ្ឌសែនសុខ

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនពីរនាក់កំពុងជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេចបណ្ដាលឲ្យក្រឡាប់កង់បីរងរបួសម្នាក់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ នៅចំណុចមុខផ្សារទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីអ្នកបើកបរម៉ូតូកង់បីឥណ្ឌាបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខតាកែវ1R-9637បានដឹកភ្ញៀវបុរសជនជាតិចិនចំនួន ពីរនាក់ចេញពីម្តុំសណ្ឋាគារមួយកន្លែងតាមបណ្ដោយផ្លូវកម្ពុជាក្រោម គោលបំណងយកទៅម្ដុំផ្សារជម្ពូវ័ន ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពេលកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើក៏មានជនសង្ស័យចំនួន ពីរនាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកអៀបកង់បីរបស់គាត់ ហើយជនសង្ស័យម្នាក់ដែលអង្គុយនៅខាងក្រោយបានងើបឈ ជាន់លើឈ្នាន់ម៉ូតូ ធ្វើសកម្មភាពលូកដៃឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់ខណះជនរងគ្រោះឃើញប្រទាញប្រទង់គ្នា មិនបានសម្រេច ធ្វើឲ្យអ្នកបើកបរម៉ូតូកង់បីរេចង្កូតក្រឡាប់អូសប្រមាណជិត៥ ម៉ែត្រ និងបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសយ៉ាងដំណំ។ភ្លាមនោះប្រជាពលរដ្ឋអ្នកធ្វើដំណើរយាមដងផ្លូវឃើញក៏បាននាំគ្នាជួយឲ្យលើម៉ូតូកង់បីឡើងវិញ ខណៈនោះជាន់ជាតិចិនទាំងពីរនាក់ឡាំប៉ាបានចោទទៅលើអ្នកបើកបរម៉ូតូកង់បីថាបើកក្រឡាប់ខ្លួនឯងមិនមែនចោរឆក់នោះទេ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យជាក់ស្ដែងនៅនឹងកន្លែងកើតហេតុនិងហើយបានធ្វើការសួរនាំ ទៅលើជនរងគ្រោះ ដោយឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា តែជាន់រងគ្រោះមិនព្រមទៅ លុះមួយសន្ទុះក្រោយមក ក៏មានសាច់ញាតិជនរងគ្រោះបានមកដល់រួចបានយកជនរងគ្រោះដាក់លើម៉ូតូកង់បីឥណ្ឌាមួយគ្រឿងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img