
(បន្ទាយមានជ័យ)៖ ពលរដ្ឋភ្ជួរស្រែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ពីសម័យសង្គ្រាម ចំនួន១៨គ្រាប់រាយការណ៍ប្រាប់សមត្ថកិច្ច ហៅជំនាញកម្ចាត់មីនស៊ីម៉ាក់យកទៅដុតកម្ទេចចោល។
លោក ជា ស្លួញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង២៣នាទីព្រឹក ថ្ងៃទី២៥ខែមករា ឆ្នាំ ២០២២ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់នៅថាមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ចំនួន១៨គ្រាប់ នៅខាងកើតភូមិចម្ងាយ១,០០០មែត្រ ក្នុងភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ។
លោកអធិការនគរបាល ស្រុកស្វាយចេក បញ្ជាក់ថា៖ ប្រជាពលរដ្ឋជាម្ចាស់ស្រែឈ្មោះ សុំាង ចាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក ។ តាមការបំភ្លឺពីប្រជាពលរដ្ឋជាម្ចាស់ស្រែបានឲ្យដឹងថា ស្រែដែលបានភ្ជួរនោះ គាត់ធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះដោយមានបំណងចង់ពង្រីកដីស្រែគាត់ឲ្យបានធំក៏បានយកត្រាក់ទ័រមកភ្ជួរវៀលដីដំបូកក្នុងស្រែ ក៏ប្រទះឃើញគ្រាប់ទាំងនោះ រួចបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំផ្គាំដើម្បីជួយសម្រួលយកចេញពីទីតាំងងាយស្រួលពួកគាត់ប្រកបរបកសិកម្មបន្តនិងបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតដល់ពលរដ្ឋ។
គ្រាប់យុទ្ធភ័ណ្ឌទាំងនោះមាន៖១-ប្រ ភេទដេកា៨២ចំនួន១៥គ្រាប់,២-ប្រភេទមីន៦៩ចំនួន១គ្រាប់,៣-ប្រភទ៦០មមចំនួន២គ្រាប់ ។បន្ទាប់នគរបាលប៉ុស្តិ៍ក៏បានផ្តល់ព័ត៌មានទៅក្រុមស៊ីម៉ាកដើម្បីពិនិត្យនិងយកទៅកំទេចចោល៕(ដោយ ក្តាមស្រែ)