More

    ប្រជាពលរដ្ឋចំនួន ៥២ គ្រួសារស្នើសុំលោកអភិបាលស្រុកសំរោងទង ជួយអន្តរាគម៍ យកឯកសារ ទិញលក់ដីវិញ បន្ទាប់ពីមេខ្យល់ យកទៅទុកចោលជាងមួយឆ្នាំមកហើយ

    spot_img

    កំពង់ស្ពឺ÷ ប្រជាពលរដ្ឋចំនួន ៥២ គ្រួសារ ស្នើសុំលោកអភិ បាលស្រុកសំរោងទង ជួយអន្តរាគម៍ សុំដកឯកសារពីមេខ្យល់ម្នាក់ ដែលបានយកលុយ៥០ ដុល្លា មកទ្រនាប់ដៃ ថាទិញដីរបស់ពួកគាត់ តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មកម្ល៉េះ។

    តំណាងប្រជាពលរដ្ឋឈ្មោះ ប៊ួក ប៊ីន ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិគោងរងៀង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានប្រាប់ឲ្យក្រុមអ្នកយកព័ត៌ មានប្រចាំខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២២ ខែមករាឆ្នាំ ២០២២ នេះថា ពួកគាត់ទាំង ៥២ គ្រួសារ បានព្រមព្រៀងគ្នាលក់ដីស្រែឲ្យទៅឈ្មោះ សន ឈឿន ភេទប្រុស អាយុ៤៣ឆ្នាំរស់នៅក្នុងភូមិឃុំជាមួយគ្នាដោយព្រមតម្លៃក្នុងមួយហិចតា ៧០០០០ ដុល្លា (ប្រាំពីមុឺនដុល្លា) តាំងពីថ្ងៃទី១៦ ខែមករាឆ្នាំ ២០២១ មកម្ល៉េះ ។ មួយគ្រួសារ លោក សន ឈឿន និងបានប្រគល់លុយឲ្យ៥០ដុល្លាបើទោះបីជាគ្រួសារខ្លះមានប័ណ្ណប្លង់ដីពីបីកន្លែងក៏ដោយ ក៏លោកសន ឈឿន ឲ្យត្រឹមតែ៥០ដុល្លានោះទេ ។

    គាត់បានបន្តទៀតថា ក្រោយពីទទួលប្រាក់ទ្រនាប់ដៃក្នុងមួយគ្រួសារ៥០ដុល្លាររួចហើយ លោកសន ឈឿន បានសន្យាថាចាំមួយសប្តាហ៍ទៀតគាត់នឹងឲ្យលុយបន្ថែមតាមគ្រួសារណាដែរមានដីប័ណ្ណច្រើន ឲ្យតាមច្រើន គ្រួសារណាដែលមានដីប័ណ្ណតិចឲ្យតាមតិច។ រហូតដល់ថ្ងៃសន្យាលោក សន ឈឿន បែបជានិយាយសន្យាថា សុំពេលបីសប្តាហ៍ទៀត ។

    គាត់បានបន្ថែមថា ការពន្យានេះនៅតែបន្តរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្នែរ នៅតែអត់ទៀត ហើយលោក សន ឈឿន បានពន្យាពួកគាត់រហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ និងរហូតមកដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ ទើបពួកគាត់បានសម្រចចិត្តដាក់ ពាក្យសុំអន្តរាគម៍ទៅលោក កេត សុខុម មេឃុំស្គុះ ដើម្បីសុំឯក សារលក់ទិញវិញពីលោក សន ឈឿន មេខ្យល់រៀបដីពួកគាត់នោះយកមកវិញដើម្បីលក់ឲ្យអ្នកផ្សេង ព្រោះគាត់បានជំពាក់លុយគេផង បើនៅតែរង់ចាំលោកសន ឈឿន ឲ្យលុយពួកគាត់នោះមិនដឹងជាចាំដល់ឆ្នាំណាទេ ។
    គាត់បានបន្ថែមទៀតថា សព្វថ្ងៃនេះ ពួកគាត់គ្រួសារខ្លះមានជំងឺខ្លះទៀតជំពាក់លុយមេកូ្រហិរញ្ញ វត្ថុឯកជនផង ហើយបើលក់ដីមួយឆ្នាំជាងនៅតែមិនបានលុយដ៏ដែរនោះ ទើបពួកគាត់សុំយកឯកសារលក់ទិញវិញដើម្បីគាត់យកទៅលក់អោយអ្នកផ្សេងវិញដើម្បីឆាប់បានលុយសងគេផង។

    ដូច្នេះពួកគាត់សូមស្នើឲ្យលោក កេត សុខុម មេឃុំស្គុះ នឹងលោកស៊ីម រត្ន័នះ អភិបាលស្រុកសំរោងទង ជួយអន្តរាគម៍យកឯកសារលក់ទិញពីឈ្មោះសន ឈឿន មកវិញឲ្យពួកគាត់ ព្រោះគាត់ធ្លាប់បានទាមទារជាច្រើន លើក ច្រើនសារមកហើយ ក៏លោក សន ឈឿន មិនព្រមឲ្យថាថៃ្ងនេះថាថ្ងៃនោះរហូត ។

    ក្នុងការលើកឡើងនឹងសូមអន្តរាគម៍ពីប្រជាពលរដ្ឋទៅលោកមេឃុំ និងលោកអភិបាលស្រុកក្រុមអ្នកយកព័ត៌មានបានទៅសុំការពន្យល់រឿងរ៉ាវដែលមេខ្យល់
    ទិញដីប្រជាពលរដ្ឋមិនឲ្យលុយនោះ លោក កេត សុខុម បាននិយាយថា លោកធ្លាប់បានឲ្យភាគីខាងអ្នកទិញមកសម្រប សម្រួលជាមួយបងប្អូនប្រជា ពលរដ្ឋទាំង៥២គ្រួសារពីរដងរួចហើយ តែខាងឈ្មោះសន ឈឿន ចេះតែសុំពន្យា ។
    លោកបានបន្តទៀតថា រឿងនឹងលោកនិងរាយការណ៍ជួនលោកអភិបាលស្រុកសំរោងទងនៅពេលក្រោយ ។

    លោក ស៊ីម រត្ន័នះ អភិបាលស្រុកសំរោងទង បាននិយាយថា សូម ឲ្យបងប្អូនប្រជាពលរដ្ឋយកពាក្យបណ្តឹងមកដាក់នៅសាលាស្រុកដើម្បីលោកមានចំណាត់ការជូននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ដល់បងប្អូនប្រជាពលរដ្ឋ ៕ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img