More

    ជិះម៉ូតូមិនប្រយ័ត្នជ្រុលបុករថយន្តឡិចស៊ីសចតស្ងៀមមុខផ្ទះបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: បុរសសម្នាក់ជិះម៉ូតូមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តឡិចសុីស rx300 មួយគ្រឿង ខណៈម្ចាស់ចតស្ងៀមនៅមុខផ្ទះបណ្ដាលឲ្យដួលបោកនៅខ្នុររងរបួសធ្ងន់។

    ហេតការនេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៤ ខែមករាឆ្នាំ២០២២ នៅចំណុចមុខផ្ទះបោកអ៊ុតមួយកន្លែង តាមបណ្ដោយផ្លូវបេតុងអាកាសខ្ញុំ ភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GE-6731ដឹកផ្លែស្វាយ ដោយធ្វើដំណើរទៅដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករថយន្តឡិចស៊ីស rx300 មួយគ្រឿងម្ចាស់ចតស្ងៀមនៅមុខផ្ទះចំកាងក្រោយចំហៀងខាហស្តាំ ពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ភ្លាមនោះគេឃើញម៉ូតូមួយគ្រឿងបានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បន្ទាប់មកក៏ឃើញមានតំណាងភាគីម៉ូតូចុះមកដល់កន្លែងកើតហេតុ ដោយសមត្ថកិច្ចបានឲ្យភាគីធ្វើការសម្រុះសម្រួលគ្នាបន្ទាប់មកភាគីទាំងពីរបានព្រមព្រៀងគ្នាយកម៉ូតូនិងរថយន្តទៅជួសជុលដោយរៀងខ្លួនដើម្បីចប់រឿងនៅកន្លែងកើតហេតុ។ដោយ​ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img