More

    ស្ត្រីម្នាក់ បើករថយន្ដ បុ-កបង្កាន់ដៃស្ពាន បណ្តាលឲ្យបា-ត់ប-ង់អាយុជីវិតនៅកន្លែងកើតហេតុ

    spot_img

    ក្រុងព្រះសីហនុ ៖ យ៉ាងហោចណាស់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយខ្លួនឯងដោយស្ត្រីម្នាក់បើករថយន្តទៅបុកនឹងបង្គោលដៃស្ពានបណ្ដាលឲ្យស្លាប់នៅក្នុងរថយន្តនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ហើយកាលណាបានកើតឡើងនៅវេលាម៉ោង ០២:៥០នាទីទៀបភ្លឺ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ ក្បែរអាងទឹកស្អាតក្រោយបន្ទាយប៉េអឹម ស្ថិតនៅក្នុងភូមិ ០៦ សង្កាត់លេខ ០៤ ក្រុងនិងខេត្តព្រះសីហនុ។

    យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋតែបានឃើញហេតុការណ៍នេះ ដំបូងគេបានឃើញរថយន្តមួយគ្រឿងម៉ាកល lexus GX470 ពាក់ស្លាកលេខ ភ្នំពេញ 2K-3765 បើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ ទិសដៅពីផ្លូវអូប្រាំសំដៅមកឆ្នេរអារីស្តុន គណៈពេលមកដល់កន្លែងកើតហេតុខាងលើត្រង់ចំណុចស្ពាន ដោយផ្លូវមានសភាពងងឹតខ្លាំង មើលមិនសូវច្បាស់និងរថយន្តមានល្បឿនលឿនបានជ្រុលចង្កូតទៅបុកជាមួយហ្នឹងលូនៅខាងផ្លូវរះរហូតមកបុកជាមួយនឹងបង្កាន់ដៃស្ពាន បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯស្ត្រីជាម្ចាស់ឡានដោយមិនបានពាក់ខ្សែក្រវ៉ាត់បានបោកក្បាលក្រឡុកពេញក្នុងកាប៊ីនរថយន្តធ្លាក់គៀបទៅនឹងឃ្លុបកន្លែងជាន់ហ្កែរបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។

    ភ្លៀងភ្លៀងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានចុះទៅដល់ទីតាំងបានធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ និងកំពុងតែស្វែងរកសាច់ញាតិរបស់សពស្ត្រីម្ចាស់រថយន្ត ព្រមទាំងបានវេចខ្ចប់សពបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img