More

    មន្រ្តី (ក.ប.ប) ខេត្តប៉ៃលិន បង្កើនការត្រួតពិនិត្យម្ហូបអាហារ និងណែនាំដល់អាជីវករ នៅផ្សារប៉ាហ៊ី ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពិធីបុណ្យចូូលឆ្នាំចិននឹងវៀតណាមខាងមុខនេះ

    spot_img

     

    ប៉ៃលិន៖ ដើម្បីទប់ស្កាត់ចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមី ទំនិញហួសសុពលភាព និងខូចគុណភាព និងដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ
    ក្នុងកំឡុងពិធីបុណ្យចូូលឆ្នាំចិននិងវៀតណាមខាងមុខនេះ ទើបកាលពីចុងសប្តាហ៍នេះ មន្ត្រីជំនាញ សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម (Test Kit) លើម្ហូបអាហារ ព្រមទាំងណែនាំដល់អាជីវករ ដែលដាក់តាំងលក់ម្ហូបអាហារ និងទំនិញផ្សេងៗទៀត នៅផ្សារសាមគ្គីហៅ ផ្សារ(ប៉ាហ៊ី) ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

    លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ដោយមានការណែនាំពីឯកឧត្តមប្រតិភូ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំចិននឹងវៀតណាម ខាងមុខនេះបានធ្វើការចុះត្រួតពិនិត្យសុវត្តិភាពចំណីអាហារ នៅតាមផ្ទះជុំវិញផ្សារនិងនៅក្នុងផ្សារពិនិត្យរក សារធាតុគីមី គឺធ្វើឡើងដើម្បីទប់ស្កាត់ឲ្យបានកាន់តែខ្ពស់ ចំពោះការចរាចរណ៍ទំនិញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅលើទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

    លោកប្រធានសាខាបានមានប្រសាសន៍បន្តថា៖ ទំនិញដែលមន្រ្តីរបស់លោក តែងតែធ្វើសកម្មភាពពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងធ្វើតេស្តបឋម (Test Kit)
    ពិនិត្យរកសារជាតិគីមីនៅលើគ្រឿងសមុទ្រ ប្រហិតសរសៃមីគុយទាវ បន្លែ ត្រីសាច់ ជាដើម ដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី ជាពិសេសបានធ្វើការពន្យល់ណែនាំដល់ ពលរដ្ឋ និងអាជីវករទាំងអស់ ឲ្យបានយល់ដឹងពីប្រភេទទំនិញ ដែលគ្មានគុណភាពផងដែរ។

    លោកប្រធានសាខា បានបញ្ជាក់ទៀតថា៖ នាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងបង្រា្កបការលបលួចនាំចូល ការផលិត ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ដែលជនខិលខូច បានក្លែងបន្លំចរាចរណ៍លក់នៅលើទីផ្សារ និងម្ហូបអាហារដែលខូចគុណភាពមានសារធាតុគីមី ហើយយើងក៏បានអប់រំផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ ដូច្នេះហើយសូមអោយ បងប្អូនអាជីវករ លក់នៅតាមបណ្តាតូបនានា មេត្តាសហការជាមួយសមត្ថកិច្ច និងកុំគិតតែផលចំណេញជាធំ និងសុំអោយទាំងអស់គ្នា រួមគ្នាទទួលខុសត្រូវចំពោះមុខច្បាប់ និងគោរពបទដ្ឋានបច្ចេកទេស ក្នុងការផ្គត់ផ្គង់ម្ហូបអាហារលើទីផ្សារ។ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img