More

    រថយន្ត toyota prius បុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្តាឲ្យបុរសម្នាក់ជាប់ក្រោមរថយន្តរងរបួសធ្ងន់

    spot_img

    ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូsuzuki និចពីក្រោយអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យអ្នកបើកបរម៉ូតូជាប់រងរបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ យប់អធ្រាត្រឈានចូលថ្ងៃទី ២០ ខែមករាឆ្នាំ២០២២ នៅចំណុចមុខហាងសាច់អាំង១៦៨ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

     

    តាមប្រភពពីអ្នកឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជិះម៉ូតូ suzuki និច មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HS-4842ធ្វើដំណើរទៅដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តtoyota prius មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AN-0700បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរមកពីក្រោយក្នុងល្បឿនបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យអូសជាច្រើនម៉ែត្រចំណែកអ្នកបើកបរម៉ូតូបានជាប់នៅក្រោមរថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយលើកផ្ងារថយន្តរួចយកជនរងគ្រោះលើកដាក់រថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ភ្លាមនោះគេឃើញតៃកុងរថយន្តនិងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អត់។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img