More

    រថយន្តបុកប៉ះនិងម៉ូតូ បណ្តាលឲ្យក្មេងស្រីសិស្សសាលាពីនាក់រងរបួសធ្ងន់ រីឯអ្នកបេីកបរថយន្ត រត់គេចខ្លួនបាត់ស្រមោល

    spot_img

     

    ក្រុងព្រះសីហនុ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត ០១គ្រឿងបុកប៉ះម៉ូតូបណ្ដាលឱ្យសិស្សសាលា ២ នាក់រងរបួសធ្ងន់បាក់ជើងហេតុការណ៍នេះបានកើតឡើងកាលពីនៅវេលាម៉ោង ០៦:៥០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លេីផ្លូវ បេតុង ត្រង់ចំណុច ជិតចំណោទលោកយាយម៉ៅ ស្ថិតនៅ ក្នុង ភូមិ៣ សង្កាត់លេខ ៣ ក្រុង/ខេត្តព្រះសីហនុ។

    តាមប្រភពព័ត៌មានបានប្រាប់ថាមុនពេលកើតហេតុប្រទះឃើញ រថយន្ត ០១គ្រឿងម៉ាក PRUIS ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ តាកែវ2-3295 មានទិសដៅពី ចំណោទលោកយាម៉ៅ ឆ្ពោះទៅ ទំនប់រលក អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចខាងលើក៏បានបុកប៉ះជាមួយនិងម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1H-6345 មានទិសដៅ ផ្ទុយគ្នា អ្នកបេីកបរ ឈ្មោះ រ៉ន កណ្ណិកា ភេទស្រី អាយុ ១៥ឆ្នាំ រួមដំណេីរមនុស្ស ០១នាក់ ឈ្មោះ វង្ស ស្រីនា ភេទស្រី អាយុ ១៥ឆ្នាំ អ្នកទាំងពីរ ជាសិស្ស នៅវិទ្យាល័យក្រុងព្រះសីហនុ និង មានទីលំនៅ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។

    សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឱ្យ រងរបួសធ្ងន់មនុស្ស ០២នាក់ (ភេទស្រី) ៖
    ១-ឈ្មោះ រ៉ន កណ្ណិកា អ្នកបេីកបរម៉ូតូ រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)
    ២-ឈ្មោះ វង្ស ស្រីនា អ្នករួមដំណេីរលេីម៉ូតូ រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)
    អ្នករបួសទាំងពីរ បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

    ក្រោយពេលកេីតហេតុ អ្នកបេីកបរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។
    រីឯវត្ថុតាង រថយន្ត និង ម៉ូតូ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកយកទៅរក្សាទុកនៅការិយាល័យអង្គរបាលចរាចរណ៍ផ្លូវគោករងចាំដោះស្រាយតាមនីតិវិធី៕ដោយ វ៉ាន់នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img