More

    មេប៉េអឹមខេត្តព្រះវិហារ ផ្តល់អំណោយជូនពលរដ្ឋ ដែលមានជំងឺប្រចាំកាយនៅភូមិពុទ្រា

    spot_img

    ព្រះវិហារ៖ ដោយបានគិតទុកជាស្រេចមកហើយថា ក្នុងភាពជាថ្នាក់ដឹកនាំ ដែលមានផ្នត់គំនិត៣សំខាន់ ដែលលោកឩត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលលោកតែងតែយកចិត្តទុកដាក់ មកអនុវត្តន៏ដើម្បី បំពេញភារកិច្ចនឹងកាតព្វកិច្ច ចំពោះគោលដៅនឹងសកម្មភាព ដែលលោកបាន ចុះជួយប្រជាពលរដ្ឋរបស់លោកទាំងនេះហើយ ដែលធ្វើអោយប្រជាពលរដ្ឋ គោរពស្រលាញ់លោក ដោយគាត់ចាត់ទុក លោកជាមនុស្សសំខាន់ណាស់ សម្រាបពួកគាត់នូវពេល ដែលពួកគាត់មានជួបបញ្ហាផ្សេងៗ នៅក្នុងសហគមន៏របស់ពួកគាត់ ក៏ដូចនៅតាមបណ្តាគ្រួសារនិមួយៗនោះដែរ។
    យ៉ាងណាមិញជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២០នេះ លោកមេបញ្ជាកា បាននាំយកគ្រឿងឩបភោគបរិភោគ រួមនឹងថវិកាផ្ទាល់ខ្លួនរបស់លោក ផ្តល់ជូនដល់ក្រុមគ្រួសារ ប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលមានជំងឺប្រចាំកាយរស់នៅភូមិពុទ្ធ្រា ឃុំពុទ្ធ្រាស្រុកជ័យខេត្តព្រះវិហារ ដែលគ្រួសារ១នេះ កំពុងជួបកាលំបាក់ខ្វះខាត់លើជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឪកាសនោះ លោកមេបញ្ជាកា ក៏បានសម្តែងនូវកាអានិតអាសូរជាពន់ពេក តែក៏បានរួមចំណែកក្នុងកាលំបាក របស់គ្រួសារនេះបាន១ភាគនោះដែរ លោកថាបើទោះបីអំណោយ ដែលលោកបានផ្តល់ជូននាពេលនេះ មានតិចតួចក៏ពិតមែនតែ ក៏បានដោះស្រាយ បានមួយរយះពេលក្នុងគ្រា ដែលយើងកំពុងជួបបញ្ហា ដូចនាពេលនេះអញ្ចឹងនោះដែរ។
    ជាមួយគ្នានោះដោយ លោកចាត់ទុកពុទ្ធចក្រនឹងអាណាចក្រដើរទទឹមគ្នានោះ នៅព្រឹកថ្ងៃដដែលនោះ លោកមេបញ្ជាកាមេបញ្ជាការង នឹងសហការីរបស់លោកក៏បាននាំទៀនវស្សា នឹងទេយ្យទានព្រមទាំងគ្រឿង បរិក្ខាទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគងចាំព្រះវស្សាក្នុងត្រីមាស ក្នុងពុទ្ធសីម៉ាវត្តវត្តចំនួន២គឺវត្ត សិលានិម្មិតហៅវត្តពុទ្រ្ទា ដែលស្ថិតនៅក្នុងភូមិឃុំនឹងស្រុកខាងលើនោះ ផងដែរនឹងទី២វត្តនៅពុទ្ធសីម៉ា(វត្តសំពៅកែវ)ស្ថិតក្នុងភូមិពើកឃុំពុទ្ទ្រា ស្រុកជ័យសែនខេត្តព្រះវិហារ។
    នៅក្នុងឪកាសនោះ ដែរលោកមេបញ្ជាកា ក៏បានអញ្ជើញមានប្រសាសន៏ ទៅកាន់ប្រជាពុទ្ធបរិស័ទ លោកយាយលោកតា ដែលមានវត្តមាននៅក្នុងឪកាសនោះ ថាត្បិតនាពេលនេះលោកយាយលោកតា ដែលបានអង្គុយស្តាប់ព្រះធម៏ ដែលព្រះសង្ឃលោក បានសូត្រជ័យយ័ន្តោ ដែលមានព្រះបដិមាករគង់ជានិម្មិតរូប នៅនឹងមុខនេះស្រាបនេះ គឺជាសក្ខីភាពមួយដែលផ្តើមចេញពីប្រទេស១ ដែលមានសុខសន្តិភាពស្ថិរភាព នយោបាយក្រោមកាដឹកនាំ របស់សម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៃយើងដែលសម្តេច លោកបានចាត់ទុកសាសនា គឺជាសាសនារបស់រដ្ឋ។ ទទឹមនោះលោកក៏បានធ្វើកាផ្តាំផ្ញើរ ដល់បងប្អូនប្រជាពុទ្ធបរិស័ទ ដោយធ្វើយ៉ាងណាចូលរួមទប់ស្កាត់ នឹងបង្កាអោយខាន តែបាននូវរាល់ការីករាលដាលជំងឺឆ្លងកូវីដ១៩ ដោយលោកថាក្នុង១រយះកាលកន្លងមកនេះ ប្រទេសយើងបានកើតជាង១០០ករណី តែជំងឺទាំងនេះ គឺកើតឡើងដោយសារ តែកាចម្លងមកពីប្រទេសក្រៅតែបើទោះបីយ៉ាងនេះក្តី ក្នុងករណីជាង១០០ករណីនេះ យើងមិនទានមាន អ្នកដែលឆ្លងជំងឺទាំងនេះ មិនទាន់មានអ្នកស្លាប់បាត់បង់ជីវិតនោះឡើយ នេះក៏ដោយសារមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសុខាភិបាល បានទាន់ពេលវេលានោះ ទើបនឹងមិនធ្វើអោយមានផលប៉ះពាល់ ដល់់អាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋណាម្នាក់នោះឡើយ។
    ជាមួយនឹងកាមិនស្លាប់ នឹងមានសភាពស្ងប់ស្កាត់លើករណីកូវីដ១៩នេះ លោកក៏បានក្រើនរំលឹក ដល់ប្រជាពុទ្ធបរិស័ទធ្វើយ៉ាងណា ក៏មិនត្រូវមានកាភ្លេចខ្លួននោះឡើយ ដោយយើងត្រូវប្រុងប្រយត្ន័នឹងសម្អាត់ដៃ នឹងទឹកអាល់កុលឬលាងដៃ នឹងសាប៊ូអោយបានញឹកញាប់ជាប្រចាំ។
    គួរបញ្ជាក់ផងដែរថា ទេយ្យទានដែលលោកមេបញ្ជាកាវេរប្រគេន ដល់ព្រះសង្ឃទាំង២វត្តខាងលើ ដោយក្នុង១វត្តៗប្រគេន
    ទៀនវស្សាចំនួន១គូរ អង្ករចំនួន២បេ មី២កេះ ទឹកសុទ្ធ២កេះ ទឹកក្រូច១កេះ ប្រេងឆា១ដបធំ ខ្ទឹមស២គ.ក ស្ករស២គ.កប៊ីចេង២គ.ក អំបិល២គ.ក ទឹកសុីអុីវ២យូរ កាតាបចំនួន២ ប្រេងម៉ាស៊ូតចំនួន៣០លីត្រ រួមនឹងបច្ច័យ១ចំនួនផងដែរ៕ រូបភាព និងអត្ថបទ៖​សួន ក្រែង

     

    spot_img

    អត្ថបទទាក់ទង

    spot_img