
ភ្នំពេញ ៖ បុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀតបេីករថយន្តស៊េរីទំនេីបម៉ាកអូរឌី មួយគ្រឿង គេចពីប្រជាពលរដ្ឋដេញពីក្រោយជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់អស់៤ផ្ទាំង ចំណែករថយន្តបង្ករងរការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបែកកង់ទៅមុខលេងរួច។
ហេតុការនេះកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេីមគរ តាមបណ្តោយផ្លូវ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។
តាមសម្តីម្ចាស់រថយន្តបានឱ្យដឹងថា មុនពេលកេីតហេតុរួបគាត់បើករថយន្តម៉ាក អូរឌីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AM–6889 រួចដំណើរជាមួយបុរសម្នាក់ទៀតបានបេីកប៉ះម៉ូតូហុងដាមួយគ្រឿងដែលម្ចាស់ចតស្ងៀមនៅម្តុំផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ តែមិនបានឈប់ទទួលខុសត្រូវនោះទេ បន្ទាប់មកស្រាប់តែមានប្រជាពលរដ្ឋដេញតាមក្រោយរហូតមកផ្លូវ២១៥ ក៏ជ្រុលបុករបាំថ្មពុះចែកទ្រូងផ្លូវអស់ចំនួន៤ផ្ទាំងតែម្តង សំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅជំនាញ់មកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕ដោយ កុសល់