More

    ផ្ទុះអាវុធជាច្រើនគ្រាប់ ជិតនិងប៉ុស្តិ៍បឹងទំពុនទី១ ក្នុងខណ្ឌមានជ័យ សង្ស័យចង់សាកសមត្ថភាពលោកអធិការទេីបឡេីងថ្មី

    spot_img

     

    ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានធ្វើសកម្មភាព បាញ់ឡើងលើវេហាចំនួន ជាច្រើនគ្រាប់ បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង ២៣ និង១៥នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅចំណុចច្រកចុះវត្តសន្សំកុសល ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ ជនសង្ស័យមួយក្រុម មានគ្នាជាច្រើននាក់ បានជិះរថយន្តមួយគ្រឿងម៉ាកព្រូស មិនចាំផ្លាកលេខ និងម៉ូតូជាច្រើនគ្រឿង ធ្វើដំណើរដល់ចំណុចកើតហេតុ រួចមិនដឹងមានមូលហេតុខឹងសម្បានឹងរឿងអ្វីអោយប្រាកដ ក៏ជនសង្ស័យ ភាគីខាងជិះម៉ូតូ បានដកកាំភ្លើងខ្លី ពីចង្កេះ បាញ់ឡើងលើវេហា ចំនួន៧គ្រាប់ រួចបើមករថយន្ត និងម៉ូតូចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោលសូន្យតែម្តង ។

    យ៉ាងណាមិញ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះអន្តគមន៍ដល់ទីតាំងកើតហេតុ ( ចំណុចផ្ទុះអាវុធ ) នឹងបានរើសសម្បកកាំទុះគ្រាប់កាំភ្លើងបានចំនួន០៤គ្រាប់ ក្នុងចំនួន០៧គ្រាប់ ដែលបានបន្លើរឡើងវេហា ។

    សូមបញ្ជាក់ថា ជុំវិញករណីនេះសំណាងណាស់ហើយ ដែលខ្មាន់កាំភ្លើង បាញ់ឡើងតែទៅលើមេឃ ប្រសិនបើជនល្មើសមានការគំគួន ឬស្អប់នណារម្នាក់នោះ មិនដឹង មិនមានមនុស្សប៉ុន្មាននាក់ ត្រូវរងរបួសនោះទេ ? ហើយនេះ ក៏ជាការស្វាគមន៍ អធិការថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យផងដែរ ហើយមហាជននៅរងចាំមើលថាតើ អធិការទើបតែឡើងកាន់តំណែងថ្មីថ្មោង មិនទាន់ដល់១ខែស្រួលបួលផងនោះ អាចមានសមត្ថិភាពក្នុងការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ ដែលព្រហើនបាញ់ទាំងកណ្តាលរាជធានីភ្នំពេញ បានដែរ ឬទេ ?៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img