More

    អគ្គិភ័យលេបត្របាក់ផ្ទះចំនួន៤ខ្នងទាំងកណ្តាលរាត្រី នៅខណ្ឌដូនពេញ

    spot_img

    ភ្នំពេញ​៖​ អគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការដុតផ្ទះបង្ករជាអគ្គិភ័យឆាបឆេះផ្ទះបាយ​ នាវេលាម៉ោង​ ១១និង២០នាទីយប់​ ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២២​ ស្ថិតនៅចំណុចផ្ទះលេខ៧២​ ភូមិ២១​ ក្រុម២៥៧​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញផ្ទះចំនួន​ ៤ខ្នង​ និងសម្ភារៈអស់ទាំងស្រុង។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ​ លៀង​ ទិនធី​ ភេទប្រុស អាយុ​ ៣២ឆ្នាំ​ មុខរបរ ជាងសំណង់ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ ដុតផ្ទះបង្ករជាអគ្គិភ័យ​។

     

    ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ឈេីលេីថ្មក្រោម ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ខូចខាតចំនួន​ ៤ខ្នង​ និងសម្ភារៈអស់ទាំងស្រុង។

     

    ក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២១គ្រឿង ប្រើប្រាស់ទឹក​អស់​ ២១ឡាន​ ស្មេីរនឹង​ ៨៤ម៉ែត្រគូប​,​ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន​ OCIC ចំនួន​ ៦គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ​ កម្លាំងសមត្ថកិច្ចជំនាញបា​នគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង​ ១២និង២០នាទីយប់រំលង​អាធ្រាត្រ​៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img