More

    បុរសម្នាក់ធ្វើការសំណង់មួយកន្លែងខណៈដែលកំពុងយកដែកឡើងលើក្បែរនិងបង្គោលភ្លើងស្រាប់តែឆក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ

    spot_img

     

    ខេត្តព្រះសីហនុ:(ព័ត៌មានបឋម)បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ខណៈដែលកំពុងយកដែកឡើងលើក្បែរនឹងបង្គោលភ្លើងស្រាប់តែឆក់បណ្ដាលឱ្យរងរបួស.ធ្ង.ន់.ធ្ងរ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២តាមបណ្ដោយផ្លូវសាលារៀន អូ ២ ស្ថិតក្នុងភូមិ ៥ សង្កាត់ ៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថាមុនពេលកើតហេតុគេបានឃើញបុរសខាងលើបានយកដែកពីរជាន់ផ្ទាល់ដីឡើងលើជាន់ទី ២ស្រាប់តែយកទៅដល់ខាងលើ ក្បែរនឹងបង្គោលភ្លើងតែមិនទាន់ប៉ះខ្សែភ្លើងផងស្រាប់តែឆក់ដួលនៅនឹងកន្លែងតែម្ដង។

     

    បើតាមការអះអាងពីមេការសំណង់បានប្រាប់មកបណ្ដាញព័ត៌មានដឹងថាករណីឆក់ខ្សែភ្លើងខាងលើគឺរបួសតិចតួចទេបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ដោយវ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img