
ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ពាក់សក្តិ៤ មានវិបត្តគិតអីមិនចេញដកកាំភ្លើងបាញ់៣គ្រាប់ សមត្ថកិច្ចឃាត់ខ្លួនបានភ្លាម នៅក្នុងបន្ទប់ជួលលេខ C៥ ភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែន ជ័យ នាម៉ោងជា៨យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
បង្ករឡើងដោយឈ្មោះ សោម ពិសិដ្ធ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរ យោធា កងឯកភាព ទីចាត់ការឃោសនាពត៍មាន អគ្គបញ្ជាការ ឋាន:វរះសេនីយ៍ត្រីយ៍ អត្តលេខ០១៦៨២៩ប្រេីប្រាស់អាវុធខ្លីម៉ាកK៥៩លេខ៧២៦១។
នៅមុនពេលកេីតហេតុជនបង្ករ បានមកផឹកសុីជាមួយមិត្តភក្ត័នៅបន្ទប់ ខាងលើចំនួន៤នាក់ ពេលកំពុងផឹកនោះជនបង្ករ បាននិយាយថាពិបាកចិត្តណាស់ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ លុះមួយសន្ទុះក្រោយមកជនបង្ក បានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក មួយគ្រាប់បាញ់ទ្វាបន្ទប់ និងមួយគ្រាប់ទៀត បាញ់ឡើងលើ។
បច្ចុប្បន្នជនបង្កររួមទាំងវត្ថុតាង ត្រូវបាននគរបាលឃាត់ខ្លួន និង សាកសួររឿងលម្អិតនៃការផ្ទុះអាវុធនេះ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល