More

    រថយន្តដឹកទំនិញបើកបុកម៉ូតបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

    spot_img

     

    ភ្នំពេញ ៖បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ខណៈជិះម៉ូតូឌុបគ្នា ហេីយត្រូវរថយន្តបេីកបុកចំពីមុខពេញទំហឹងកាលពីវេលាម៉ោង៥និង៤៥នាទីព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

    តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ាកហុងដាBeat ពណ៌ខៀវបិតស្គុតខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-1741 ជិះគ្នា២នាក់ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបង្កម៉ាកហុីយ៉ាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-4724 ដឹកទំនិញ បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់។បន្ទាប់ មកអ្នកបើកបររថយន្តឃើញសភាពមិនស្រួលចុះរត់គេចបាត់ ។

     

    ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ សង្គ្រោះចំណែកសពត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកំណត់ហេតុស្រាវជ្រាវស្វែងរកក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែង យកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img