More

    នារីរូបស្រស់ម្នាក់បើករថយន្តកាមរីហាយប៊្រីត បុកខឿនផ្លូវបណ្ដាលឱ្យរងការខូចខាត

    spot_img

    ភ្នំពេញ: នារីវ័យក្មេងរូបស្រស់ម្នាក់បើករថយន្តកាមរីហាយប៊្រីត

    មួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យរថយន្តបែកម៉ាស៊ីនហូរប្រេងម៉ាស៊ីនទៅមុខលែងរួច។

     

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែមករាឆ្នាំ ២០២២នៅចំណុចស្តុបឬស្សីផ្អែម តាមបណ្តោយផ្លូវ ៣០ ម៉ែត្រកែងនឹងផ្លូវ ៥០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីវ័យក្មេងរូបស្រស់ម្នាក់បើករថយន្តកាមរីហាយប្រីតមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BO-0766ធ្វើដំណើរតាមបណ្តោយផ្លូវ ៣០ ម៉ែត្រទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើផ្លូវងងឹតនិងមិនប្រយ័ត្នផងបណ្ដាលឲ្យជ្រុលទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឱ្យលឿនផ្លូវរកការខូចខាតបន្តិចបន្តួច ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខជិត៣០ម៉ែត្របែកម៉ាស៊ីនហូរប្រេងទៅមុខលែងរួច។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុដោយឃើញខឿនផ្លូវមិនមានការខូចខាតធ្ងន់ធ្ងរ ទើបឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img