
(បាត់ដំបង)រថយន្តកញ្ចាស់ពីរគ្រឿងត្រូវបានអគ្គិភ័យឆបឆេះខូចខាតស្ទើទាំងស្រុងខណ:ចតចោលនៅក្នុងការដ្ឋានជិសជុលផ្លូវ។
ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង ០២:៣០នាទីរំលងទាបភ្លឺថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចវត្តភូមិបឹងក្រឡ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆេះរថយន្តរបស់កងវិស្វកម្មចំនួន ០២គ្រឿងខាងលើនេះ
ម៉ាកហ៊ីយ៉ាន់ដាយពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ 3.9459 បើកបរដោយឈ្មោះប៉ុល ពន្លឺ ភេទប្រុស អាយុ 20 ឆ្នាំមានទីលំនៅភូមិបឹងឈូក ឃុំបឹងឈូក ស្រុកកណ្ដៀងខេត្តពោធិ៍សាត់(ខូចខាតផ្នែកខាងមុខទាំងស្រុង) និងម៉ាកហ៊ីយ៉ាន់ដាយពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរ:ភូមិន្ទ3.2016 បើកបរដោយឈ្មោះយ៉ាន់ សុផលភេទប្រុស អាយុ 22ឆ្នាំមានទីលំនៅភូមិស្រករ ឃុំបឹងខ្នា ស្រុក បាកាន ខេត្តពោធិ៍សាត់ (ខូចខាតផ្នែកខាងក្បាលប្រហែល 90%)។
សមត្ថកិច្ចបន្តថា មូលហេតុ បណ្ដាលមកពីការឆ្លងចរន្តភ្លើងព្រោះរថយន្តនេះចាស់ហើយបានតខ្សែភ្លើងរញ៉េរញ៉ៃខុសបច្ចេកទេស៕ដោយ ភ្នំខៀវ