More

    កាកបាទក្រហមខេត្តប៉ៃលិន បន្តចែកស្បៀងដល់ពលរដ្ឋខ្វះខាត ជាង២ពាន់គ្រួសារបន្ថែមទៀត ដែលជួបវិបិត្តកូវីដ១៩

    spot_img

    ប៉ៃលិន៖ នៅថ្ងៃអាទិត្យ ៧រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន រួមនឹងសហការី បានបន្តដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត ក្រុមការងារប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ អ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន យុវជន ស.ស.យ.ក. មូលដ្ឋានឃុំទាំង៤ ចុះចែកស្បៀងអាហារជូនដល់គ្រួសារ ប្រជាពលរដ្ឋខ្វះខាតសរុបចំនួន ២,០២១គ្រួសារ ក្នុងឃុំស្ទឹងកាច់ ឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩។ ដោយស្បៀងអាហារទាំងនេះ ជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន។

    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនអនាម័យសុខភាពរស់នៅ ឱ្យបានល្អកុំធ្វេសប្រហែស ត្រូវពាក់ម៉ាស់ ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃ ឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន និងសូមស្តាប់អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។

    សូមជម្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងគ្រួសារងាយរងគ្រោះ ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ និងដើម្បីរួមចំណែកបន្ថែមជាមួយរាជរដ្ឋាភិបាល ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវតំណាងរាស្រ្ត រួមនឹងក្រុមការងារ ធ្វើការចុះចែកស្បៀងអាហារវិលជុំ ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាត និងគ្រួសារងាយរងគ្រោះ ដែលជួបវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងការដោះស្រាយការលំបាកក្នុងជីវភាពរស់នៅ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិន រហូតដល់ចប់វិបត្តិជំងឺកូវីដ-១៩ ផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

        

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img