More

    ម៉ូតូពីរគ្រឿងជិះបុកគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់

    spot_img

     

    ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងបុរសម្នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ ររាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ចាំង យាំងអ៊ុក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិក១ សង្កាត់ច្រាំងចំរះ១ ខណខណ្ឌឬស្សីកែវ។ចំណែកបុរសម្នាក់ទៀតបានបានរងរបួសស្រាល។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនោះ គេឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GU-1824 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-6639 បានធ្វេីដំណេីរបញ្ច្រាស់គ្នាក្នុងល្បឿនលឿន បានវ៉ាជែងក៏ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ដែលជិះវ៉ាជែងដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ ។ ចំណែកបុរសម្នាក់ដែលជនរងគ្រោះជិះម៉ូតូបុកនោះរងរបួសស្រាល តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរះទី១ រង់ចាំចាត់ការបន្តតាមជំនាញ ។

    ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឬស្សីកែវ បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយនាពេលក្រោយ ។
    ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img