More

    ខេត្តកោះកុង បើកកិច្ចប្រជុំពាក់ ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់ពីគម្រោង វារីអគ្គិសនីស្ទឹងតាតៃលើ

    spot_img

    កោះកុង នៅថ្ងៃអង្គារកមទី ៤ ខែមករា ឆ្នាំ ២០២២ លោក សុខ សុទ្ធី អភិបាលរង ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ មានទី តាំងស្ថិតនៅឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ដែលគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សម្បទានឱ្យក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd ធ្វើការវិនិ យោគ ។

    ជាលទ្ធផល អង្គប្រជុំបានកំណត់ទំហំដីនៃផងប៉ះពាល់ដែលត្រូវដោះស្រាយ ហើយលោក សុខ សុទ្ធី ក៏បានណែនាំឱ្យរដ្ឋបាលស្រុកថ្មបាំង ដឹកនាំអាជ្ញាធរមូលដ្ឋានពាក់ ព័ន្ធ និងមានការចូលរួមសហការពីក្រុម ហ៊ុន ក្នុងការសម្របសម្រួលដោះស្រាយ ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវារីអគ្គិសនីតាតៃលើនេះផងដែរ ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img