បន្ទាយមានជ័យ៖ កំលាំងនគរបាលក្រុងប៉ោយប៉ែត សហការណ៍ជាមួយកំលាំងការិយាល័យ នគរបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានចុះធ្វើការឆែកឆេរោងស្តុបទុកអីវ៉ាន់ រកឃើញគ្រឿង ក្នុងជ្រូក២០កេស ស្មើនឹងទំងន់១តោននៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០នៅក្នុងរោងបាំងស័ង្កសីជិត ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការបង្ក្រាបគ្រឿងក្នុងជ្រូកនេះ ដឹកនាំកំលាំងដោយ លោកឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរងហើយបានធ្វើការ ឃាត់ខ្លួនម្ចាស់ស្តង់មានឈ្មោះ អ៊ុល ក្លឹង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរលក់ដូរ រស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រីចាបសុផាឬទ្ធិ បានបញ្ជាក់ឲ្យដឹងទៀតថាគ្រឿងក្នុងជ្រូក ឆែកឆេរកឃើញ មានអណ្តាត ត្រចៀក ពោះ បេះដូង ក្រចក ជើងសរុបមានចំនួន ២០កេស ស្មើ ១តោន សុទ្ធសឹងជា របស់មានជាតិគីមីទាំងអស់។ លោកឧត្តមសេនីយ៍ បញ្ជាក់ថាសំភារៈនិងវត្ថុតាង ខាងលើក្រោយពីធ្វើកំណត់ហេតុ រួចខាងការិយាល័យជំនាញដឹកយក ទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ