More

    រថយន្តlexus rx330ចតស្ងៀមលយមកលើដងផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូមកបុកក្រោយពេញទំហឹងបណ្តាលរងរបួសយ៉ាងដំណំ

    spot_img

    ភ្នំពេញ: រថយន្ត lexus rx330 មួយគ្រឿងដែលម្ចាស់ចតស្ងៀមលយមកលើដងផ្លូវនៅមុខយានដ្ឋានមួយកន្លែងត្រូវបានបុរសម្នាក់ជិះម៉ូតូបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាត និងរងរបួសបែកចង្កាហូរឈាម។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ យប់ថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២១ នៅចំណុចមុខយានដ្ឋានមួយកន្លែងតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីខាងលិចបូរីជីបម៉ុង ប្រមាណជិត ១០០ ម៉ែត្រស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តlexus rx-330ពណ៌ សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-3938 ចតស្ងៀមនៅចំណុចទីតាំងកើតហេតុតាំងពីក្បាលព្រលប់ក្នុងទិសដៅ កើតលិច លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូអឹមអេសអេចពណ៌ខ្មៅលាយក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2GB-0552ធ្វើដំណើរទៅទិសដៅពីកើតទៅលិចជ្រុលបុករថយន្ត lexus ពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបោកក្បាលនឹងកញ្ចក់រថយន្តខាងក្រោយបណ្ដាលឲ្យបែក ខូចខាយទាំងស្រុង ឯរងគ្រោះបែកចង្កាខាងក្រោមហូរឈាមរងរបួសយ៉ាងដំណំ។

     

    ក្រោយកើតហេតុភាគគីទាងសង្ខាងបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលយ៉ាងយូរ ដោយមិនត្រូវគ្នា ទើបទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឲ្យភាគីទាំងសង្ខាងធ្វើការសម្រុះសម្រួលគ្នាបន្តទៀត ក្រោយមកភាគីទាំងសង្ខាងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងហេតុ៕ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img