More

    រថយន្ត mazda បត់ត្រឡប់ក្រោយមិនប្រយ័ត្នរថយន្តprius បុកពីចំហៀងរងការខូចខាត ភាគីទាំងពីរដោះស្រាយគ្នាមិនត្រូវ

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក mazda មួយគ្រឿងបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវបានរថយន្តtoyota prius មកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកពីចំហៀងបណ្ដាលឱ្យរងការខូចខាត កាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០២១ នៅចំណុចមុខផ្សារទំនើប រតន:ផ្លាហ្សា តាមបណ្ដោយផ្លូវណតប៊្រីតស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក mazda មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BA-7379 ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញ ខណ:នោះក៍មានរថយន្ត toyota prius មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BF-5469បើកបរដោយនារីម្នាក់ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្ត mazda ខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង បន្ទាប់មកខាងរថយន្ត masda បានឲ្យសំណងទៅរថយន្ត priusចំនួន១០០ ដុល្លារ តែខាងរថយន្ត priusមិនព្រមទើបប្រគល់ឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img