More

    អតីតស្នងការរងនគរបាលខេត្តកណ្តាល ត្រូវតុលាការខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ពីបទ ប្រើអំពើហិង្សា លើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត

    spot_img

    កណ្តាល៖ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល លោក រស់ ផុនចាន់និមល បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា (ទ្រី) អតីតស្នងការរងនគរបាលខេត្តកណ្តាល ក្រោយប្តូរទៅក្រសួងមហាផ្ទៃ ដែលជនជាប់ចោទរូបនេះ ធ្លាប់មានរឿងអាស្រូវច្រើនរាប់មិនអស់នាពេលកន្លងមក។

    យោងតាមដីការបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទើបទទួលបាននៅថ្ងៃនេះ បានបញ្ចាក់ថា ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជា នគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់ ទីកន្លែងកំណើតនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ននៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

     

    ជនជាប់ចោទរូបនេះ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ និង៦ខែ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសស្របតាមបញ្ញត្តិមាត្រា ២៥៣ នៃច្បាប់ភូមិបាល។

    សូមបញ្ជាក់ថា អតីតស្នងការរងនគរបាលខេត្តកណ្តាលរូបនេះ កាលពីពេលកន្លងមក មានការសំញ៉ែងទ្រព្យសម្បត្តិនៅពេលចូលដណ្តឹងប្រពន្ធនៅអ្នកលឿង រហូតដល់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) កោះហៅមកសួរនាំ។ ក្រៅពីនេះ ជនជាប់ចោទរូបនេះ ក៏បានបំពានច្បាប់ទៅហែកដីកា ដែលតុលាការបិទផ្អាកមិនឱ្យដំណើរការផ្ទះសំណាក់ ខណៈបានរកឃើញថា បានផ្តល់ឱ្យក្រុមក្មេងស្ទាវប្រើប្រាស់សារធាតុញៀន និងបានយកឈ្មោះ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បញ្ជាឱ្យចៅសង្កាត់ស៊ីញ៉េដីមិនស្របច្បាប់ជាដើម៕

    spot_img

    អត្ថបទទាក់ទង

    spot_img