More

    សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តបុកម៉ូតូខ្ទាតមកចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋដេញឃាត់ជាប់

    spot_img

    ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងរាប់ម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូឌ្រីមសង់មួយគ្រឿងជិះដោយបុរសម្នាក់បញ្រ្ចាសទិសដៅគ្នាពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតមកចិញ្ចើមផ្លូវ និងម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៤ ទៀបភ្លឺឈានចូលថ្ងៃទី ២៨ខែធ្នូឆ្នាំ ២០២១ នៅចំណុចមុខមជ្ឈមណ្ឌល ខែភឺថល តាមបណ្ដោយផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ បន្ទាប់មករថយន្ដបង្កបានព្យាយាមបើករត់រហូតដល់ផ្លូវលំមួយកន្លែង ក្បែរផ្លូវឧកញ៉ាវាំង ត្រូវបានប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចដេញឃាត់ជាប់។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាខ្លាំង បើកបររថយន្តtoyota prius មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-4584ធ្វើដំណើរទៅដៅពីលិចទៅកើតក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AJ-3735ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិចចំពីមុខពេញទំហឹងបណ្ដាលឲ្យម៉ូតូរងគ្រោះខ្ទាតមកចិញ្ចើមផ្លូវ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុទេ បានបើករត់រហូតទៅដល់ផ្លូវលំមួយកន្លែងក្បែរផ្លូវឧកញ៉ាវាំង ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខត្រូវបានប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចដេញឃាត់ជាប់បានមកវិញ។បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចាប់វាយខ្នោះតៃកុងឡានរួចដឹកតាមម៉ូតូ រួមនឹងអ្នកដំណើរយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីធ្វើការសួរនាំបន្តនិងទុកប្រគល់ជូនជំនាញ។

     

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img