More

    រថយន្ត01គ្រឿងបុកប៉ះជាមួយម៉ូតូមិនព្រមនៅដោះស្រាយគ្នាទេបែរទៅជា(រត់គេចខ្លួន) បន្សល់ទុកនូវអ្នកបើកបរម៉ូតូរងរបួសធ្ងន់

    spot_img

     

    ស្រុកព្រៃនប់៖ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើង រវាង រថយន្តនិងម៉ូតូបណ្ដាលឲ្យមនុស្ស 2 នាក់រងរបួសធ្ងន់រីឯអ្នកបើកបររថយន្តរត់គេចខ្លួនបន្សល់ទុកនូវជនរងគ្រោះនៅនឹងកន្លែង ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោងជាង 07 ព្រឹក ថ្ងៃទី25 ខែធ្នូ ឆ្នាំ2021 ចន្លោះគីឡូម៉ែត្រលេខ 178-179 ផ្លូវជាតិលេខ 4 ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថាមុនពេលកើតហេតុបានប្រទះឃើញ រថយន្តមួយគ្រឿងម៉ាកprius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-3348 (អ្នកបើកបររត់គេចខ្លួន) បើកបរក្នុងទិសដៅពី ភ្នំពេញ-ខេត្តព្រះសីហនុ បានបុកប៉ះជាមួយម៉ូតូ 01គ្រឿង ម៉ាកសង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-8498 ជិះគ្នាចំនួន02នាក់ បើកបរបញ្រ្ចាសទិសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូម្នាក់ឈ្មោះ ណោ មករា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រងរបួសធ្ងន់ និងអ្នករួមដំណើរលើម៉ូតូ(មិនទាន់ស្គាល់អត្តសញ្ញាណ) រងរបួសធ្ងន់ដូចគ្នា។

    បច្ចុប្បន្ន វត្ថុតាង (រថយន្តនិងម៉ូតូ)សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រីឯជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ។សូមបងប្អូនប្រជាពលរដ្ឋនិងអ្នកបើកបរយានយន្តទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីដើម្បីការពារអាយុជីវិតរបស់យើងទាំងអស់គ្នា៕ដោយ វ៉ាន់ នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img