More

    បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបុកគូទរថយន្តដឹកទំនិញចតស្ងៀមបណ្ដាលឱ្យគៀបជាប់រងរបួសធ្ងន់

    spot_img

    ភ្នំពេញ: បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញធុនយក្សមួយគ្រឿងចតស្ងៀមអែបចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យគៀបជាប់រងរបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ១០នាទីយប់ថ្ងៃទី ២៤ ខែឆ្នូឆ្នាំ ២០២១ នៅចំណុចមុខសាលាអន្តរជាតិប៊ែលធី តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តដឹកទំនិញធុនយក្សមួយគ្រឿងក្បាលពណ៌បៃតងលឿងពាក់ស្លាកលេខភ្នំពេញ3D-023ចតស្ងៀមនៅចំណុចទីតាំងកើតហេតុខាងលើ ក្នុងទិសដៅជើងត្បូង លុះដល់ម៉ោងកើតហេតុខាងលើក៏មានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1HT-5292 ធ្វើដំណើរមកពីក្រោយជ្រុលបុករថយន្តដឹកទំនិញពីក្រោយពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរគៀបជាប់រងរបួសធ្ងន់ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខាងលើរួមនឹងសមត្ថកិច្ច បាននាំគ្នាជួយគាស់យកចេញពីកង់បីរួចបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img