More

    សង្ស័យខ្យល់គរ ស្ត្រីម្នាក់ជិះម៉ូតូសុខៗ ដួលបោ–កក្បា–លស្លា—ប់ 

    spot_img

     

    ភ្នំពេញ​៖​ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈកំពុងជិះម៉ូតូធ្វេីដំណេីរតាមដងផ្លូវសុខៗស្រាប់តែដួលបោកទៅនឹងថ្នល់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២១​ នៅចំណុចមុខច្រកចូលសាលាសង្កាត់ចោមចៅទី១​ តតាមបណ្តោយវ៉េងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

    ស្ត្រីរងគ្រោះឈ្មោះលី​ សំណាង​ អាយុ៣៦ឆ្នាំ​ មានស្រុកកំណេីតនៅខេត្តកំពង់ស្ពឺ។

     

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកនិច​ ពណ៌ស​ ពាក់ស្លាកលេខកំពង់ស្ទឺ​ 1F- 29 04 ធ្វេីដំណេីរតាមបណ្តោយវ៉េងស្រេង ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុសង្ស័យខ្យល់គរក៏ស្រាប់តែដួលម៉ូតូបាត់មាត់បាត់កតែម្តង​ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋបានហៅរថយន្តសង្គ្រោះមកទទួល ខណៈរថយន្តសង្គ្រោះមកដល់ក៏បានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកន្លែងកេីតហេតុពិនិត្យជាក់ស្តែងរួចប្រគល់សពទៅបងប្អូនយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕ដោយ កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img