More

    រថយន្តហាយឡិនឌ័របត់ឆ្លងផ្លូវមិនប្រយ័ត្នម៉ូតូលឿនមកពីក្រោយបុកបញ្ឆិតពីចំហៀងដួលអូសទៅបោកខឿនប្រឡាយលូ បណ្តោយឲ្យបុរសម្នាក់រងរបួសធ្ងន់

    spot_img

    ភ្នំពេញ: ស្ត្រីម្នាក់បើករថយន្តហាយឡេនឌឺមួយគ្រឿងបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកបញ្ឆិតពីចំហៀងផ្នែកខាងឆ្វេងបណ្ដាលឱ្យដួលអូសទៅបោកនិងខឿនប្រឡាយលូរងរបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ យប់ថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៦២ កែងនឹងផ្លូវប្រឡាយលូ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញត្រីម្នាក់រួមដំណើរនឹងស្ត្រីក្មេងចាស់ពីរនាក់ទៀតជាលក្ខណៈគ្រួសារបើកបររថយន្តហាយឡិនឌ័រមួយគ្រឿងពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ2AW-6602ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៦២ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃទៅផ្លូវប្រឡាយលូ ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BK-7161ធ្វើដំដើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកបញ្ឆិតរថយន្តផ្នែកខាងឆ្វេងខាងមុខបណ្ដាលឱ្យដួលអូសទៅបោកនិងខឿនប្រឡាយលូ រងរបួសធ្ងន់។ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img