More

    គ្រាន់តែជិះម៉ូតូ វាក់អើ៊គ្មា ឈានដល់ការផ្ទុះអាវុធ ៣គ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូឌុបប្រពន្ធកូន២នាក់វាក់អ៊ើនិងម៉ូតូមួយគ្រឿងទៀតមិនទាន់ប៉ះគ្នាផង ត្រូវជនដៃដល់ម្នាក់ខឹងដកកាំភ្លេីងខ្លីបាញ់ចំនួន៣គ្រាប់ ទាំងប្រពន្ធនិងកូន នៅក្បែរ បង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅចំណុចស្ទុបស្ពានដែកចំការដូង តាមបណ្ដោយផ្លូវ៣៧១ កែងផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    បុរសរងគ្រោះមានឈ្មោះ ឡាយ សៀកឡេង អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ357 ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ រីឯប្រពន្ធនិងកូន២នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនោះគឺ គេឃេីញបុរសជាជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1IV-5692 បានដឹកប្រពន្ធនិងកូន២នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកេីតមកលិច ខណៈមកដល់ស្ទុបត្រង់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជាជនដៃដល់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GU-9897 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជេីងមកត្បូង និងបំណងបត់ទៅផ្លូវ៣៧១វិញ ក៏ស្រាប់តែវាក់អ៊ើគ្នាបន្តិច តែមិនបានបុក ឬប៉ះគ្នានោះទេ ។

    ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលនោះក៏មានការប៉ះសម្ដីគ្នាបន្តិចបន្តួចផងដែរ ទេីបធ្វេីឲ្យជនដៃដល់ដកកាំភ្លេីងខ្មីបាញ់ទៅលេីបុរសរងគ្រោះទាំងប្រពន្ធកូននៅក្បែរចំនួន៣គ្រាប់ ត្រូវចំពោះ និងដៃ រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ភ្លាមៗជនដៃដល់បានជិះម៉ូតូគេចចេញពីកន្លែងកេីតហេតុដល់ផ្លូវបេតុង ក្នុងបុរីលឹមឈាងហាក់ នៃសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៍ដួលម៉ូតូរួចទុកចោលហើយរយ់គេចខ្លួនបាត់ស្រមោល ។

    ក្រោយកេីតហេតុ ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លេីងរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសាមុយដឹងយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ ផងដែរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញបានចុះមកប្រមូលវត្ថុតាងដែលពាក់ព័ន្ធទៅរក្សាទុក ដេីម្បីធ្វេីការស្រាវជ្រាវ តាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខានតែបាន ៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img