More

    បើករថយន្តលឿនដូចហោះ បុករះម៉ូតូកង់បី និងរថយន្ត និងផ្ទះលក់ទូរស័ព្ទដៃ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចដោះស្លាកលេខយកទៅបាត់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តហាយឡិនឌ័រមួយគ្រឿងលឿនដូចហោះជ្រុលទៅបុករះម៉ូតូកង់បីមួយគ្រឿងចតស្ងៀមនិងរថយន្តមួយគ្រឿងទៀត រួមនឹងផ្ទះលក់ទូរស័ព្ទដៃរងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរកង់បីរងរបួសធ្ងន់ កាលពីវេលាម៉ោង៣និង ៣០ នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០២១នៅតាមបណ្តោយផ្លូវ ២០០៤ ជាប់របងបន្ទាយ 99 ស្ដិតតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តហាយឡិនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Z-3204ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿងនិងរថយន្តមួយគ្រឿងទៀតដែលចតស្ងៀមនិងផ្ទះលក់ទូរសព្ទដៃបណ្ដាលឱ្យម្ចាស់កង់បីកំពុងតែដេកលក់ស្រួលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូកង់បីនិងរថយន្ត រួមទាំងផ្ទះលក់ទូរសព្ទដៃរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះម្ចាស់រថយន្តបង្កបានចេញពីកន្លែងកើតហេតុបាត់ និងមានអ្នកមកដោះស្លាកលេខយកទៅតាមក្រោយ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img