More

    សមត្ថកិច្ចខេត្តបាត់ដំបង ឃា–ត់ខ្លួ–នយុវជន ចំនួន០៦នាក់ក្នុងករ–ណីប៉ុនប៉ងឃា–តកម្ម-និងធ្វេីឱ្យខូចខា-តដោយចេ-តនាមានស្ថានម្ងន់ទោស

    spot_img

     

    (បាត់ដំបង) សមត្ថកិច្ចធ្វើការឃាត់ខ្លួនយុវជនជាក្មេងទំនើងជាបន្តបន្ទាប់ក្តោយពីជនសង្ស័យ ខាងលេី និងបក្ខពួកផ្សេងទៀត បាន ធ្វេីសកម្មភាព យក កាំបិត កាប់ និងយកដុំថ្មគប់ ទៅ លេី ជនរងគ្រោះ ចំនួន ០២ នាក់ បណ្តាលឲ្យរងរបួសធ្ងន់។

    ការចាប់ឃាត់ខ្លួននេះកាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ១០និង ២៨ នាទី នៅ ចំណុចភូមិកម្មករ សង្កាត់ ស្វាយប៉ោ កក្រុងបាត់ដំបង។

    លោកវរសេនីយ៍ឯក ឈឿង គឹមសុងនាយការិយាល័យ នគរនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះលោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហ ការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ធ្ងន់ ដែល ដឹកនាំ ដោយ លោក វរសេនី យ៍ទោ វ៉ាន់ តារ៉ា ជា នាយរងការិយាល័យ ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ប៉ុនប៉ងឃាតកម្មនិងធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស (ប្រើកាំបិតកាប់)មួយករ ណី និង បាន ធ្វេីការ នាំខ្លួន ជន សង្ស័ យ ចំនួន ០៦នាក់ មក កាន់ ស្នងការដ្ឋាន ដេីម្បីសាកសួរស្រាវជ្រាវ

    សមត្ថកិច្ចបន្តថាជនសង្ស័យទាំងនោះមាន៖
    ១- ឈ្មោះ សុង សុភារម្យ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
    ២-ឈ្មោះ រិទ្ធ មេសា ហៅ សាល ភេទប្រុស អា យុ១៩ឆ្នាំ មានទីលំនៅក្នុងបន្ទប់ជួល ភូមិកម្មករ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
    ៣-ឈ្មោះ សុខ រីហ្វី ហៅ ង៉ោល ភេទប្រុស អា យុ២៣ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុង-ខេត្តបាត់ដំបង។
    ៤-ឈ្មោះ រី សារ៉ាក់ ហៅ ផ្លិក ភេទប្រុ ស អា យុ២១ឆ្នាំ មានទីលំនៅភូមិដាក់សសរ សង្កាត់អូរ ម៉ាល់ ក្រុង-ខេត្តបាត់ ដំបង។
    ៥-ឈ្មោះ ជួន វ៉ាន់ឌីន ហៅ ឌីន ភេទ ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង ។
    ៦-ឈ្មោះ ចេង សារ៉េតប្រាថ្នា ហៅ ពន្លឺ មានទី លំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។

    ចំណែកវត្ថុតាងដកហូត រួម មាន ៖
    – ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៍ក្រហម ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO-0161 ជាមធ្យោបាយធ្វើសកម្មភាព។

    សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០ ២១ វេលាម៉ោង ០២និង ៣០នាទី រំលងអាធ្រាត នៅ ចំណុច ខាងមុខមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តបាត់ដំបង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង ជនសង្ស័យ ខាងលេី និងបក្ខពួកផ្សេងទៀត បាន ធ្វេីសកម្មភាព យក កាំបិត កាប់ និង យកដុំថ្មគប់ ទៅ លេី ជនរងគ្រោះ ចំនួន ០២ នាក់ ឈ្មោះ ឯល អ៊ូម៉ើត ហៅ ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសរយៈត្រង់កំភួនដៃខាងស្តាំនិងឈ្មោះ សឿន ជីងឈី ហៅ ឈី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការ សំរោង ក្រុងនិងខេត្តបាត់ដំបង រងរបួសធ្ងន់ ។

    ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយឆ្លង តាមរយៈការ ស្រាវជ្រាវនេះសមត្ថកិច្ចកំណត់មុខ សញ្ញានិងឈានដល់ការឃាត់ខ្លួនតែម្តង។

    បច្ចុប្បន្ន ការិយាល័យ ជំនាញ បានកសាងសំ ណុំរឿង បញ្ជូន ជនសង័្សយទៅ សាលាដំបូង ខេត្ត បាត់ ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់ ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img