ព្រះវិហារ៖ អាងទឹក១កន្លែងដែលមានទទឹង២០ម៉ែត បណ្តោយ៤២ម៉ែត ជំរៅ៤ម៉ែត គិតទាំងមាត់លើស្ថិតភូមិបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្តព្រះវិហារ ដែលជាអំណោយមូលនិធិ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្ភោធដាក់អោយប្រជាពលរដ្ឋ រស់នៅភូមិបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ប្រើប្រាសជាផ្លូវកាហើយ។
ពិធីនេះគឺបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកមាស សុភាបេសកម្មពិសេសថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ឯកឩត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្តព្រះវិហារ នឹងដោយមានកាអញ្ជើញចូលរួមពី សំណាក់ឯកឩត្តមលោកស្រី ដែលជាអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរ មេបញ្ជាកាមេបញ្ជាការង កំលាំងទាំង៣លោកគ្រូអ្នកគ្រូ នឹងប្រជាពលរដ្ឋសិស្សានុសិស្ស ជាច្រើនកុះករផងដែរ។
ឯកឩត្តម មាស សុភា បេសកម្មពិសេសថ្នាក់ជាតិ បានលើកឡើងថា នេះជាសមិទ្ធិផលថ្មី១ ដែលមិនធ្លាប់មានពីមុនមក ដែលតំបន់លើកំពូលភ្នំដងរែកនេះ វាជាតំបន់សមរភូមិ ដែលជាតំបន់ប្រទាញប្រតោង១ឥឡូវនេះ តំបន់១នេះ បានប្រែមុខមាត់ថ្មីពី១ថ្ងៃទៅ១ថ្ងៃ ដែលយើងមិននឹកស្មានថា នៅលើកំពូលភ្នំមានអាងទឹក មានសាលារៀនមានវត្តអារ៉ាមយ៉ាងដូច្នេះ អញ្ចឹងនោះឡើយ។ កត្តាទាំងនេះដោយ ឯកឩត្តមបានលើកឡើងថា ផ្តើមចេញពីប្រទេស១ ដែលមានសន្តិភាពនេះហើយ ទើបមានកាអភិវឌ្ឍន៏នោះហើយ បើយើងចង់បានការអភិវឌ្ឍ បានដល់ទីជន ដែលដាច់ស្រយ៉ាលដូចពេលនេះ យើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលមានក្នុងដៃរបស់យើងស្រាប់។ ពាក្យថាសន្តិភាព១នេះ វាមានតំលៃដោយមិនអាច និងកាត់ថ្លៃបាននោះឡើយ។
ជាមួយគ្នានោះលោក មាស សុភា ក៏បានធ្វើកាផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាចូលរួមប្រុងប្រយត្ន័ ថែរក្សាកាពារជំងឺឆ្លងកូវីដ១៩ ដោយត្រូវសំអាតដៃនឹងសាប៊ូ អោយបានជាប្រចាំ នឹងធ្វើទៅតាមកាណែនាំ របស់ក្រសួងសុខាភិបាល ដែលបានធ្វើកាផ្សព្វផ្សាយនោះ៕ រូបភាព និងអត្ថបទ៖ សួនក្រែង