More

    រថយន្តហាយលេនឌ័រ ចតបញ្ច្រាស់ផ្លូវ ត្រូវបុរសម្នាក់ជិះម៉ូតូបុកចំពីមុខ ទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: រថយន្តហាយលេនឌ័រមួយគ្រឿងដែលម្ចាស់បើកមកចតចោលនៅមុខហាងចិនមួយកន្លែង បញ្ច្រាស់ផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូទៅបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១ យប់អធ្រាត្រឈានចូលថ្ងៃទី០៩ ខែធ្នូឆ្នាំ ១០២១ នៅចំណុចមុខហាងចិនមួយកន្លែង តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ស្ដិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2AZ-8153ដែលម្ចាស់បើកយកមកចតចោលនៅចំណុចទីតាំងកើតហេតុខាងលើដោយបញ្ច្រាស់ផ្លូវទិសដៅលិចកើត លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅស៊េរីឆ្នាំ ២០១៨ពាក់ស្លាកលេខសៀមរាប1AA-4783ធ្វើដំណើរទៅទិសដៅពីកើតទៅលិចបុកចំពីមុខរថយន្តពេញទំហឹងបណ្ដាលឲ្យដួលបោកទៅថ្នល់រងរបួសធ្ងន់បាក់ជើងម្ខាង បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img