ទំព័រដើម ទំព័រដើម បុរសជនជាតិចិនម្នាក់ ត្រូវឃាតករបាញ់សម្លាប់ ជាច្រើនគ្រាប់ ក្នុងបុរីBlue Sky ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ឃាតករ

បុរសជនជាតិចិនម្នាក់ ត្រូវឃាតករបាញ់សម្លាប់ ជាច្រើនគ្រាប់ ក្នុងបុរីBlue Sky ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ឃាតករ

- ពាណិជ្ជកម្ម -

 

(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ ត្រូវបានឃាតក បាញ់សម្លាប់ជាច្រើនគ្រាប់ ស្លាប់នៅក្នុងបន្ទប់ផ្ទះជួលយ៉ាងរន្ធត់ ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការហ៊ុព័ទ្ធខ្សែ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ កាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរីBlue Sky ក្នុងភូមិ៥ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមការពិនិត្យសាកសព នៅចំណុចទីតាំងកើតហេតុ ឃើញថា សាកសពជនរងគ្រោះ គឺជាជនជាតិចិន មានឈ្មោះ JIKE MUNAI ភេទ ប្រុស អាយុ ២១ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED៣៦០៣២០០ ស្នាក់ នៅ មិន ពិតប្រាកដ ត្រូវបានឃាតក បាញ់សម្លាប់ ដោយមានស្នាមគ្រាប់កាំភ្លើងចូលលើឆ្អឹងក្បាលជង្គង់គ្រាប់បៀមគ្រាប់ ១កន្លែង ,ស្នាមជើងខាងស្តាំ ១កន្លែង បាញ់ត្រង់កន្លាក់ជង្គង់ធ្លាយភ្លៅទៅផ្នែកខាងក្រោយ និងបាញ់ចំចំហៀងក្បាលជង្គង់ខាងក្នុង ធ្លាយទៅគល់ភ្លៅខាងក្រោយ ១កន្លែងទៀត ដែលសមត្ថកិច្ចបញ្ជាក់ថា គឺជាករណីឃាតកម្ម បាញ់សម្លាប់ និងបានរកឃើញសំបកគ្រាប់កាំភ្លើង ៣គ្រាប់ នៅចំណុចកើតហេតុផងដែរ ។

ជុំវិញការបាញ់សម្លាប់បុរសជនជាតិចិនខាងលើ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានក្នុងស្រុក នៅនឹងព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះថា លោកកំពុងបញ្ជាកម្លាំងរបស់លោក បើកការស្រាវជ្រាវ បន្តជុំវិញករណីនេះ ។

ទោះបីជាយ៉ាងណា រហូតមកទល់ពេលនេះ សមត្ថកិច្ចខេត្តព្រះសីហនុ កំពុងបន្តស៊ើបអង្កេតស្រាវជ្រាវ តាមចាប់ជនដៃដល់ជាឃាតក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ខណៈសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុកនៅ មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរង់ចាំសាច់ញាតិសាមុីមកទទួលយក ៕ដោយ វ៉ាននី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម