More

    ខេត្តបន្ទាយមានជ័យផ្ទៃដីតំបន់3បឹងទន្លេងសាបមាន12297 ហិកតា រុកទន្ទ្រានយកកាន់កាប់5350ហិកតា អ្នកទន្ទ្រានមានចំនួន439នាក់

    spot_img

    ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យផ្ទៃដីតំបន់3បឹងទន្លេងសាបមាន12297 ហិកតា រុកទន្ទ្រានយកកាន់កាប់5350ហិកតា អ្នកទន្ទ្រានមានចំនួន439នាក់ អ្នកដែលរានត្រូវដាំឫស្សីផ្អែមឡើងវិញឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីលើកឡើងកិច្ចប្រជុំនៅរសៀលថ្ងៃទី06 ខែធ្នូ ឆ្នាំ2021នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


    ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានរាយការណ៍ថា៖ រាជរដ្ឋាភិបាលបានចេញអនុក្រិត្យលេខ197បានកំណត់បង្កើតដែលព្រៃលិចទឹកតំបន់3ខេត្តជាប់បឹងទន្លេសាបខេត្តបន្ទាយមានជ័យបានដីតំបន់៣មានទំហំ12297ហិកតាក្នុងភូមិសាស្គ្រស្រុកចំនួន2មាន ស្រុកព្រះនេត្រព្រះមានចំនួន34ចំណុច និងស្រុកមង្គលបូរីមានចំនួន14ចំណុចដែលស្រាវជ្រាវបឋមដោយមន្ត្រីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តរកឃើញការទន្ទ្រានដីព្រៃតំបន់3មានចំនួន11ទីតាំងស្មើផ្ទៃដីប្រមាណ5350ហិកតា ស្ថិតក្នុងឃុំចំនួន2 ក្នុងស្រុកព្រះនេត្រព្រះមាន1.ឃុំប្រាសាទបានទន្ទ្រានកាន់កាប់ដីតំបន់បីចំនួន៣ទីតាំងស្មើ650ហិកតា ។ 2.ឃុំភ្នំលៀបបានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ចំនួន8ទីតាំងស្មើ4700ហិកតា។ ក្នុងភូមិសាស្ត្រស្រុកព្រះនេត្រព្រះមានការរំលោភចូលអាស្រ័យផលពីប្រជាពលរដ្ឋចំនួន439នាក់ ក្នុងនោះពលរដ្ឋក្រៅស្រុកចំនួន២០នាក់។

    ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មសមណង់និងសូរិយោដីបានមានប្រសាសន៍ថា៖ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រិត្យលេខ197 ចុះថ្ងៃទី29 ខែសីហា ឆ្នាំ2011 បានកំណត់បង្កើតដែនព្រៃលិចទឹកតំបន់បីមានខេត្តចំនួន6ជាប់បឹងទន្លេសាបដែលមានផ្ទៃដី647,406ហិកតា មានចំនួន802ចំណុច។

    ឯកឧត្តមបានបញ្ជាក់ថា៖ ដីព្រៃលិចទឹកតំបន់3ភូមិសាស្ត្រខេត្តបន្ទាយមានជ័យដែលរកឃើញមានការទន្ទ្រានកាន់កាប់ត្រូវដកហូតជាសម្បត្តិរដ្ឋវិញទាំងអស់ ហើយត្រូវពង្រឹងការបង្ក្រាបទប់ស្កាត់ការរុករានទន្រ្ទានដីព្រៃលិចទឹកឲ្យបានមិនឲ្យរំលោភបំពានបន្តទៀតបើរកឃើញប្រជាពលរដ្ឋអាស្រ័យផលស្រូវជិតទំបន្តអោយគាត់ប្រមូលផលហើយធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពលើដីព្រៃលិចទឹកបន្ត។ ហើយជនដែលបានទន្ទ្រានកាន់កាប់ត្រូវអោយដាំឫស្សីផ្អែមឡើងវិញ អាជ្ញាធរនិងមន្ត្រីជំនាញត្រូវពិនិត្យនិងបោះបង្គោលឡើងវិញតាមគោលដៅចាស់ ដើម្បីទុកព្រៃធ្វើជម្រកមច្ឆាជាតិ៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img