More

    អភិបាលខេត្តកោះកុង ចូលរួមចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ១៥០ គ្រួសារ ក្នុងសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង

    spot_img

     

    កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីចែកអំណោយសង្រ្គោះបន្ទាន់ ជូនគ្រួសារដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ចំនួន ១៥០ គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នៅព្រឹកថ្ងៃ ទី៥ ខែធ្នូ ឆ្នាំ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ: កម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា។

    ក្នុងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរ គុណចំពោះឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណ:កម្មការទី៨ នៃរដ្ឋ សភា អនុប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា ដែលបាននាំយកអំណោយសប្បុរសធម៌ មានដូចជា ស្បៀងអាហារ និងសម្ភារប្រើប្រាស់ ដែលទទួលបានការឧបត្ថម្ភ ពីអង្គការមុស្លិមហេហ្វិន នៅប្រទេសអាល្លឺម៉ង់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ និងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ថ្លែងបែបនេះ លោកជំទាវអភិ បាលខេត្ត បានលើកឡើងនៅក្នុងពិធីចែកអំណោយ ចំនួន ១៥០គ្រួសារ នៅសង្កាត់ស្ទឹងវែង សង្កាត់ដងទង់ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

    លោកជំទាវអភិបាលខេត្ត ថ្លែងបន្តថា ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ហើយត្រូវអនុវត្តឲ្យបានតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា នូវវិធានការ “៣ កុំ ៣ ការពារ” គឺ ១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងម៉ាស៊ីនត្រជាក់ ២-កុំទៅកន្លែងមានមនុស្សច្រើន ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា និង ៣ការពារ គឺ ១-ការពារដោយម៉ាក់ ២-ការពារដោយលាងដៃនិងសាប៊ូ អាល់កុល ឬជែល និងទី ៣ -ការពារដោយរក្សាគម្លាតសង្គម គម្លាតបុគ្គល ចាប់ពី ១ ម៉ែត្រកន្លះឡើងទៅ និងវិធានសុខាភិបាលនានា ដែលយើងទាំង អស់គ្នាត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រ ចាំរាល់ថ្ងៃ ទោះបីស្ថានភាពនៃជំងឺកូវីដ១៩ នេះ ហាក់ដូចជាមានភាពស្រាកស្រាលថបថយបន្តិចក៏ដោយ ។

    ជាមួយគ្នានិងការចែកអំណោយ លោក ជំទាវអភិបាលខេត្ត បានចូលរួមឧបត្ថម្ភ ជា ភួយ ចំនួន ១៥០ ដល់គ្រួសារបងប្អូនខ្មែរឥស្លាម ដែលងាយរងគ្រោះសម្រាប់រដូវរំហើយនេះ បងប្អូនទាំងអស់ត្រូវចូលរួម ការពារពីជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ដើម្បីមានឱកាសរកស៊ី ចិញ្ចឹមជីវិតប្រចាំថ្ងៃ៕ ដោយ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img