More

    សមត្ថកិច្ចចាប់បានសាច់មាន ខូចគុណភាពជិត១តោននៅបាត់ដំបង

    spot_img

    បាត់ដំបង៖ ទំនិញជាសាច់មាន់ខូចគុណភាពចំនួន ៧០៨គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ធ្វើពិធីដុតបំផ្លាញចោល ក្រោយពីមន្ត្រីជំនាញ ចុះចាប់យកបានពីឈ្មួញទុច្ចរិត លួចនាំចូលពីទឹកដីប្រទេសថៃ។
    លោក ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលផែនការិយាល័យ នគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងបានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភាពប្រជាពលរដ្ឋ របស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏ដូចជាការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០២០ នេះ កម្លាំងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការ ជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះបង្រ្កាបនិងដកហូត បានសាច់មាន់ខូចគុណភាពចំនួន៧០៨គីឡូក្រាម ពីក្រុមឈ្មួញដែលបានលួច នាំចូលពីប្រទេសថៃដោយខុសច្បាប់។

    លោកបន្តថា ក្រោយពីបង្ក្រាបដកហូត បានវត្ថុតាងសាច់មាន់ខូចគុណភាពទាំងអស់នោះ ត្រូវបានអាជ្ញាធរធ្វើពិធីដុតកំទេចចោល នៅទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ក្រោមការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរង លោក គឹម រំដោះ មន្ត្រីកាំកុងត្រូលខេត្ត និងសហការី លោក ផេង សិទ្ធី អភិបាលក្រុង រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត បានចូលរួមផងដែរ។

    ជាមួយគ្នានេះអាជ្ញាធររដ្ឋបាលក្រុង លោក ផេង សិទ្ធីក៏បានចូលរួមសូមអំពាវនាវទៅ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំពិសារ អាហារណាដែលខូចគុណភាព ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូន និងត្រូវរាយការណ៍បន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតអ្នក នៅពេលណាដែលប្រទះឃើញ មានការសង្ស័យទៅលើមុខទំនិញណាមួយ ដែលមានការសង្ស័យថាខូចគុណភាព និងហួសសុពលភាពប្រើប្រាស់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img