More

    បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកកន្ទុយ រឺម៉ករថយន្តចតចោល ពីក្រោយពេញទំហឹងបណ្តាលឲ្យបា–ក់កស្លា–ប់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បានបាក់កស្លាប់ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាឌម៌បន្ទាប់ពីជិះម៉ូតូមួយគ្រឿងជ្រុលទៅបុកកន្ទុយរឺម៉ករថយន្ត ចតចោលតាមចិញ្ចើមផ្លូវពីក្រោយ កាលពីវេលាម៉ោង៨និង៣០ នាទីយប់ថ្ងៃទី ៤ខែធ្នូឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវតុង ខាងក្រោយបុរីសន្តិភាព២ សង្កាត់ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ គូច ចិត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងដែក ស្នាក់នៅក្បែរកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅឯស្រុកទ្រាំង ខេត្តតាកែវ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមិនកើតហេតុគេឃើញកន្ទុយរឺម៉ករថយន្ត ចតនៅចំណុចខាងកើតហេតុខាងលើរយៈពេលជាច្រើនថ្ងៃមកហើយដោយក្នុងទិសដៅត្បូងជើង លុះដល់ម៉ោងកើតហេតុខាងលើ ក៍មានបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JA-4622 ធ្វើដំណើរទៅដៅពីជើងទៅត្បូងបានជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលជនរងគ្រោះដួលបោកក្បាលបាក់ កស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងកន្ទុយរឺម៉ករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img