More

    រថយន្តពីរគ្រឿងបុកគ្នា ត្រង់ចំណុចស្តុបណតប្រីត បណ្ដាលឲ្យបុរសម្នាក់រងរបួសបែកចុងចិញ្ចើម ភាគីទាំងពីរជជែកគ្នាយកត្រូវរៀងខ្លួន

    spot_img

     

    ភ្នំពេញ: រថយន្តកូរ៉ូឡាបុកគ្នាជាមួយរថយន្តធុនត្រាត្រង់ចំណុចស្តុបបំបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនិងរងរបួសបុរសម្នាក់បែកចុងចិញ្ចើមខាង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចស្តុបណយប្រីតតាមបណ្តោយផ្លូវ ២០០៤ កែងនិងផ្លូវណតប្រីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាពណ៌សមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង2B-5738ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីតទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបបែនជាបួនបានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តម៉ាកធុនត្រាពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-6129 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីកើតទៅលិច បញ្ឆិតផ្នែកខាងមុខចំហៀងខាងស្តាំរពេញទំហឹងបណ្ដាលឲ្យម្ចាស់រថយន្តកូរ៉ូឡារងតបួសបែកចុងចិញ្ចើមម្ខាងចំណែករដយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីទាំងពីរព្រមព្រៀងយករថយន្តទៅជួសជុលរៀងរៀងខ្លួនដើម្បីបញ្ចប់រឿង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img