More

    ក្រុមរសហស្សនាមអាញ៉ាកាច ៣១៧ ខ្លាំងមែនគ្រាន់តែគេសួរនាំរឿងឈប់ម៉ូតូស្មានថាអស់សាំង បំរុងជួយ បែជាដេញកាប់ និងកំទេចម៉ូតូមួយគ្រឿងរួចបម្រុងយក ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

    spot_img

     

    ភ្នំពេញ: យុវជនប្រុសស្រីមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានប្រទះនិងក្រុមក្មេងស្ទាវប្រុសស្រីចំនួន៤នាក់ បានឈប់ម៉ូតូមួយគ្រឿងក្បែរវត្តសំរោងអណ្តែត ខណ: យុវជនប្រុសស្រី៣នាក់បានឈប់ម៉ូតូរួចសួរនាំស្មានតែម៉ូតូអស់សាំងបំរុងជួយ បែជាត្រូវក្មេងស្ទាវទាំងនោះយកកាំបិតផ្គាក់ដុំថ្មនិងដែកឆាបដេញកាប់និងចាក់សំណាងបណ្តាលឲ្យនារីរងរបួសស្រាល និងវាយកម្ទេចម៉ូតូជនរងគ្រោះមួយគ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង២យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ ២០២១នៅចំណុចជាប់របងវត្តសំរោងអណ្ដែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមការរៀបរាប់ជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេមានគ្នាប្រុសស្រីជាង ១០ នាក់ជិះម៉ូតូចំនួន៥គ្រឿង ទើបនឹងចេញពីម្តុំបូរីឈូកវ៉ា គោលបំណងជូនមិត្តភ័ក្តយកមកម្ដុំកន្លែងកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមិនទាន់បានជូនមិត្តភក្កិដល់ផ្ទះផង ក៏ប្រទះឃើញក្មេងស្ទាវប្រុសស្រីមួយក្រុមមានគ្នា៤នាក់ ក្នុងនោះមានស្រីម្នាក់ ឈរក្បែរម៉ូតូមួយគ្រឿង។ប្រភពដដែលបានបន្តទៀតថាខណ:រូបគេដែលជិះម៉ូតូឌ្រីមសង់ពណ៌ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1AQ-3756បានឌុបនារីពីរនាក់ខាងក្រោយ ចំណែកមិត្តភ័ក្រផ្សេងទៀតបានបន្តដំណើរនៅខាងមុខ ខណៈរូបគេក៏បានឈប់ម៉ូតូរួចសួរនាំទភលើក្មេងស្ទាវទាំងនោះ ស្មានតែម៉ូតូអស់សាំង ហើយបំរុងជួយដោយនៅទីកន្លែងនេះស្ងាត់ពេកគេ ខណៈកំពុងតែសួរនាំស្រាប់តែក្មេងស្ទាវមួយក្រុមនោះបានដើរចូលក្នុងរួចយកកាំបិតផ្គាក់ដែកឆាបនឹងដុំថ្មដេញកាប់និងចាក់ពួកគេ ហើយពួកក្មេងស្ទាវទាំងនោះបានស្រែកថាពួកអញរហស្សនាមក្រុមអាញ៉ាកាច ៣១៧ ធ្វើឲ្យរូបគេនិងមិត្តភ័ក្រ្តភ័យស្លន់ស្លោររត់ស្រែកឱ្យមិត្តភក្ត្រជួយ តែត្រូវបានក្រុមក្មេងស្ទាវនោះវាយកំទេចម៉ូតូរួចបម្រុងលើកយកម៉ូតូទៅ តែត្រូវបានមិត្តភ័ក្តត្រឡប់មកក្រោយវិញហើយស្រែកថាប៉ូលីសមកហើយ ទើបពួកវាទាំងនោះនាំគ្នាររត់គេចខ្លួនបាត់ស្រម៉ោល។

    ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីសមត្ថកិច្ចស្រាវជ្រាវរកចាប់ជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img