More

    កាកបាទក្រហមនាំយកអំណោយ ជូនពលរដ្ឋដែលរងគ្រោះដោយសារ ខ្យល់កន្ត្រាក់

    spot_img

    កោះកុង៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដឹកនាំដោយ លោក លី សារ៉េត អនុប្រ ធានគណៈកម្មាធិការសាខា សហ ការជាមួយលោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិ ការអនុសាខាកក្រក ក្រុងខេមរ ភូមិន្ទ រួមដំណើរជា មួយអជ្ញាធរ មូលដ្ឋាន បានអញ្ជើញចុះសួរ សុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ទ្រាក់កាលពី ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០និង ០០នាទីយប់ ចំនួន ០១គ្រួសារ ស្មើនឹង០១ខ្នងផ្ទះ រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ចំនួន ៤០សន្លឹក។

    ក្នុងឱកាសនោះដែរ លោក លី សា រ៉េត អនុប្រធានគណៈកម្មា ធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ និងសោកស្តាយពីសំណាក់ លោក ជំទាវ មិថុនា ភូថង ប្រធានគណៈ កម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ ពូជ សាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។

    ជាមួយគ្នានេះ ផងដែរ លោក បានអំពាវនាវដល់បងប្អូន ប្រជា ពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ជាពិសេសត្រូវចេះការពារខ្លួន និង កាត់បន្ថយហានិភ័យពីការឆ្លង ពីជំងឺកូវីដ-១៩ តាមការណែ នាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

    សម្ភារដែលសាខាផ្តល់ជូនរួមមាន ៖ ទឹកសុទ្ធឱរ៉ាល់១កេស ឃីត(មុង ភួយ កន្ទេល)១ឈុត អាវយឺត៤អាវ ដោយឡែក ហ្វីប្រូស៊ីម៉ង់ ៤០សន្លឹក សាខាឆ្លើយ តបទៅតាមទំហំខូចខាតជាក់ ស្តែង ស្មើនឹងថវិកា ៣០០,០០០ រៀល (បីរយពាន់រៀលគត់ ) ។ សម្ភារដែលអនុសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គក្រ មីម៉ាម៉ាកេស ត្រីខ១ឡូ ទឹកក្រូច៨កំប៉ុង និងទឹកអាល់កុលលាងដៃ ២ដប ផងដែរ៕ រូបភាព និងអត្ថបទ៖សុគន្ធី

       

    spot_img

    អត្ថបទទាក់ទង

    spot_img