More

    ឃាត់ខ្លួនបុរសម្នាក់ ករណីហិង្សាដោយចេតនា មានទម្ងន់ទោស

    spot_img

     

    បាត់ដំបង៖ កម្លាំងអធិការនគរបាលស្រុកសង្កែ ឃាត់ខ្លួនបុរសម្នាក់ ប្រើពូថៅកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួស ស្ថិតនៅត្រង់ចំណុចក្រុមទី១៥ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្ដ បាត់ដំបង។ ធ្វើការណ៍ឃាត់ខ្លួន កាលពីនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទី ។


    យោងតាមរបាយការណ៍របស់នគរបាលស្រុកសង្កែ បានឲ្យដឹងថា បានធ្វើការបង្ក្រាបឃាត់ខ្លួន ករណីហិង្សាដោយចេតនាទម្ងន់ទោស មួយកើតឡើងបង្កដោយជនសង្ស័យចំនួន ០១នាក់ឈ្មោះ សឿត វិសាល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនដៃដល់បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះ ១នាក់ឈ្មោះ គីរី ប្រណី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្រុមទី១៥ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយចំក្បាលខាងក្រោយផ្នែកខាងស្តាំបែកចេញឈាម។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងបានមូលហេតុដែលឈានដល់ការបង្កហិង្សានេះគឺជនសង្ស័យនិងជនរងគ្រោះមានជម្លោះនិងគំនុំនឹងគ្នា។

    បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img