More

    យ៉ា-ងហោ-ចណា-ស់ មនុស្សម្នា-ក់បានស្លា-ប់ភ្លា-មៗនៅនឹងកន្លែងកើតហេតុ បង្កដោយរថយន្តដឹកសំរាមមួយគ្រឿង

    spot_img

     

    ខេត្តព្រះសីហនុ៖(ព័ត៌មានអាប់ដែតបន្ថែម)មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរន្ធត់រវាងរថយន្តធន់ធំមួយគ្រឿងបានបុកជាមួយនឹងម៉ូតូរួចជ្រុលចង្កូតបុករះជាមួយនិងរថយន្ត ០៣ គ្រឿងទៀតបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ភ្លាម ភ្លាម នៅនឹងកន្លែងហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើង នៅវេលាម៉ោងជាង១: ៣០ នាទីរសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២១នេះតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំខាងមុខរោងចក្រក្រោន ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ ។

    យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់មកបណ្ដាញសារព័ត៌មានFK.NEWS យើងបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តធុនធំដឹកសំរាមមួយគ្រឿង បើកបរទិសដៅពីក្បាលឆាយសំដៅមកក្រុងព្រះសីហនុ រួចបានឆ្លងផ្លូវទៅខាងឆ្វេងមិនបានប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូដែលរៀបឆ្លងថ្នល់ ហើយរថយន្ដខាងលើក៏បន្តទៅបុកជាមួយនឹងរថយន្តព្រុសដែលពាក់ស្លាកលេខ ភ្នំពេញ 2BN-9072 ពេញទំហឹងបណ្ដាលរងការខូចខាតស្ទើរតែទាំងស្រុង ហើយក៏បន្តទៅជ្រុលកូរ៉េទៅបុកជាមួយនឹងរថយន្តគ្រឿងទៀតដោយរថយន្តមិនទាន់អស់ល្បឿនក៏ទៅបុកបន្ថែមទៀតជាមួយនឹងរថយន្តម៉ាកស្តារិច ពាក់ស្លាកលេខ ភ្នំពេញ 2AN-6973 បណ្ដាលឲ្យរថយន្ត starvic ខូចខាតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ។

    ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានបណ្ដាលឱ្យនារីម្នាក់ដែលជាភាគីខាងម្ចាស់ម៉ូតូបានដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះនិងរថយន្តខាងជនរងគ្រោះចំនួន ០៣ បានខូចខាតស្ទើរតែទាំងស្រុងចំណែកអ្នកបានរស់នៅណារងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង។

    បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានវាស់វែងស្ទូចយករថយន្តទាំងសង្ខាងនឹងវត្ថុតាងទាំងអស់ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់។ដោយ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img